បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបើកចិត្តស្តាប់សំណើចំពោះក្លិបណា ដែលមានបំណងចង់ទិញយកខ្សែបម្រើវ័យក្មេង Kobbie Mainoo ស្របតាមការសម្រេចចិត្តរបស់ម្ចាស់សម្ព័ន្ធ INEOS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Man UTD ទំនងជានឹងអាចបង្ខំចិត្តលក់កីឡាករវ័យក្មេងឆ្នើមៗរបស់ខ្លួន ៣ រូប ដូចជា Kobbie Mainoo, Alejandro Garnacho និង Rasmus Hojlund ដើម្បីប្រមូលថវិការមកបំពេញឱ្យត្រឹមត្រូវស្របតាមផែនការចំណាយ ដែល Premier League បានកំណត់។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា Man UTD នឹងមិនបង្ខំពេកទេក្នុងការលក់កីឡាកររបស់ខ្លួនមួយចំនួនចេញ ដើម្បីរកប្រាក់មកបំពេញឱ្យត្រូវតាមស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ប៉ុន្តែពួកគេនៅតែបើកចិត្តស្តាប់ការផ្តល់ជូនរបស់ក្លិបផ្សេងៗ ប្រសិនបើមានក្លិបណាហ៊ានដាក់សំណើ ដែលមានលក្ខណៈសមស្របទទួលយកបាន។
យ៉ាងណាមិញ នៅដើមសប្តាហ៍នេះមានសេចក្តីរាយការណ៍មួយបានអះអាងថា Chelsea បច្ចុប្បន្នកំពុងក្លាយជាបេក្ខភាពឈានមុខគេមួយ ដើម្បីចរចាយក Kobbie Mainoo ពី Man UTD ប៉ុន្តែពួកគេកំពុងតែតាមដានពីស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ១៩ ឆ្នាំរូបនេះឱ្យបានល្អិតល្អន់សិន មុនឈានដល់ការដាក់សំណើផ្លូវការណាមួយ។
គួរបញ្ជាក់ថា Kobbie Mainoo គឺនៅសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយ Man UTD ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕
ប្រភព៖ Metro