ប្រទេសជប៉ុន ព្រមានពីរលកយក្សស៊ូណាមិ ក្រោយមានគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ

//s9.kh1.co/14/14689fcd5b30d22b28deafd13402e478c98bd713.jpg
សង្គម

 ១៤-មករា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

ប្រទេសជប៉ុន ព្រមានពីរលកយក្សស៊ូណាមិ ក្រោយមានគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ

តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុន កាលពីយប់ថ្ងៃទី១៣ ខែមករា ដោយបានបង្កឲ្យមានរលកយក្សស៊ូណាមិចំនួនពីរ នៅក្នុងតំបន់នេះ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រញ្ជួយដីនេះបានវាយប្រហារក្នុងជម្រៅ ៣៦គីឡូម៉ែត ប្រហែល ១៨គីឡូម៉ែត ពីឆ្នេរសមុទ្រនៃខេត្ត Miyazaki ក្នុងតំបន់ Kyushi ប្រហែលម៉ោង ៩:១៩នាទីយប់ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានអំពីរលកយក្សស៊ូណាមិដែលអាចមានកម្ពស់រហូតដល់ ១ ម៉ែត្រ និងបានជំរុញសាធារណជនឱ្យនៅឱ្យឆ្ងាយពីទឹកឆ្នេរសមុទ្រ៕

ប្រភព​​៖ straitstimes

រូបភាព<br>
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/aa/aaab19e5df2230257ed5341a02b5dedd53e16af8.jpeg

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្ត និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ

 ១៥-មករា-២០២៥ 
 ១០ព្រឹក · ៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T