គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ៦៤ភាគរយ

//s9.kh1.co/50/50ece0b3eda87d1a0403a6ff5c34f439597f9ba2.jpg
សង្គម

 ១៦-មករា-២០២៥ ២ល្ងាច · ១៣ ម៉ោងមុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ៦៤ភាគរយ

វឌ្ឍនភាពការងារក្រុមជំនាញអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍នេះបានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានគឺ៦៤,០២ភាគរយលើផែនការ៥២,៧៣ភាគរយក្នុងនោះ៖ ទី១). ការងារស្តារអាងទឹករួមមាន អាងទឹកពង្រសម្រេចបាន១០០ភាគរយ អាងទឹកវាំងហែងសម្រេចបាន១០០ភាគរយ និងអាងទឹកកន្សែងសម្រេចបាន៩៩ភាគរយ។ ទី២). ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមានប្រឡាយមេ MC១-១ សម្រេចបាន៩៨ភាគរយ ប្រឡាយមេ MC១-២ សម្រេចបាន៨៥ភាគរយ ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤ភាគរយប្រឡាយមេ MC៣-១ សម្រេចបាន ៣៦ភាគរយនិងប្រឡាយមេ MC៣-២ សម្រេបាន៩៨.៥០ភាគរយ។ ទី៣). ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប២១៦កន្លែង។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន២១៦កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨ ៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣ ៨២៧ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕ ដោយ ឈុន សារ៉ាត AKP

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព<br>
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T