ក្រុមការងារពាក់ព័ន្ធ បន្តកែប្រែស្ថានភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើម​លើកកម្ពស់គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ

//s9.kh1.co/0c/0cbf92c0a07bc38c153b34d413cb85eaeb0a5238.jpeg
សង្គម

 ២០-មករា-២០២៥ ១០ព្រឹក · ៧ ម៉ោងមុន

ក្រុមការងារពាក់ព័ន្ធ បន្តកែប្រែស្ថានភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើម​លើកកម្ពស់គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុម​ការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់​ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានបន្តកែប្រែ​ស្ថានភាព លើកកម្ពស់​សោភ័ណភាព​ឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់​គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមគ្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យថា គម្រោង​លើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា "ឆ្នេរតេជោសន្តិភាពកែប" ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយ​តបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជា​គោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវ​ទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់​ប្រជាជននៅ​ក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាព​រស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប" និង "ឆ្នេរព្រែកត្រែង" ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុម​ការងារថ្នាក់​ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប សូមថ្លែងអំណរគុណ​ដល់វិស័យឯកជន ក៏ដូចជាសប្បុរសជន​ទាំងអស់ ដែលបានប្តេជ្ញាចិត្ត​ក្នុងការចូលរួមក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់ផលប្រយោជន៍​សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភណភាពឆ្នេរ៕ ផ្សាយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព<br>
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T