ក្រណាត់សូត្រ និងក្រមា ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

//s9.kh1.co/ac/ac9de594ae195df279cf1916ebaf3183d1f546e1.png
សង្គម

 ២១-មករា-២០២៥ ៣ល្ងាច · ១៧ ម៉ោងមុន

ក្រណាត់សូត្រ និងក្រមា ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិចក្រណាត់សូត្រ និងក្រមា ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច

ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរ​ជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ​ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោក Michel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោក Rodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។

លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលមាន​បទពិសោធន៍​ធ្វើការ​ជាមួយ​លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងរយៈពេល៤០ឆ្នាំ និងលោក Nizam PIARROUX អ្នកជំនាញ​ច្នៃម៉ូដ​បារាំងដែលមានបទពិសោធន៍ការងារក្នុងវិស័យនេះរយៈពេល៣០ឆ្នាំមកហើយ បានរួមសហការគ្នា ច្នៃម៉ូដ​សម្លៀក​បំពាក់​ដោយ​បញ្ចូល​នូវវប្បធម៌​ពីរផ្សេងគ្នារវាងខ្មែរ និងលោកខាងលិច បង្កើតជាស្នាដៃមួយដ៏​ទាក់ទាញ​ដែល​មាន​បង្កប់នូវអត្ថន័យ​ប្រវត្តិសាស្រ្ត និងតម្លៃនៃវប្បធម៌ខ្មែរ។ សម្លៀកបំពាក់បែបសាមញ្ញ ប៉ុន្តែ​មានភាពទាន់សម័យតាមបែបលោកខាងលិច រំលេចនូវផ្ការំដួលដែលជាអត្តសញ្ញាណជាតិខ្មែរ បាន​បង្ហាញ​ពីភាព​ស្រស់ស្អាត ប្រណីតភាព និងសេចក្តីថ្លៃថ្នូរនៃស្នាដៃតម្បាញខ្មែរ។

ក្រៅពីអត្ថន័យជាសម្បតិ្តបេតិកភណ្ឌអរូបី ក្រណាត់សូត្រ និងក្រមាក៏បង្កប់នូវអត្ថន័យវប្បធម៌​សាមគ្គីភាព​របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ការត្បាញចូលគ្នាម្តងមួយសរសៃៗ សបញ្ជាក់ពីការរួមគ្នាជា​ប្រជាជាតិតែមួយ។ ជាគុណតម្លៃមិនអាចកាត់ថ្លៃបាន បងប្អូនពលរដ្ឋខ្មែរនៅប្រទេសបារាំង ក៏ដូចជានៅ​ប្រទេស​ផ្សេងៗ​ទៀតលើ​ពិភពលោក បានចំណាយពេលវេលា ប្រើប្រាស់​ទេពកោសល្យ និងចំណេះជំនាញ​របស់​ខ្លួន​ ដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី​ដ៏ផូរផង់ និងសិល្បៈខ្មែរ​គ្រប់ទម្រង់​លើ​ឆាក​អន្តរជាតិ។ ការអភិរក្ស ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍ ដោយ​ផ្អែក​លើមូលដ្ឋាននៃវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ គឺជាស្ពាននាំកម្ពុជាទៅកាន់វឌ្ឍនភាពនៃវប្បធម៌ និងការទទួលស្គាល់ជាអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា​តែង​តែយកចិត្តទុកដាក់ចំពោះការអភិរក្ស​មរតក​ដូនតាខ្មែរ​គ្រប់ទម្រង់ ដោយបានដាក់បញ្ចូលដោយជោគជ័យ «ក្រមាខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ​យូណេស្កូនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/4b/4bfd2108d2c6c8bb151b1edf2c8c8e41eea71839.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាន់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលមានស្ថានភាពធ្ង.ន់.ធ្ង.រ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់!

 ២១-មករា-២០២៥ 
 ២ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T