សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%

//s9.kh1.co/ad/ad726a03a3a46f6370cc9e18b878c52c81e4b303.jpg
សង្គម

 ២៧-មករា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%

គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះស្ថានភាពការងារក៏មានស្ថិរភាព។

សេចក្តីជូនដំណឹងដដែល បានបន្ថែមថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី២៥២០ ដុល្លារក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២៧១៣ដុល្លារ ក្នុងឆ្នាំ ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្ដើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។

តាមសេចក្តីជូនដំណឹងដដែលនោះ បញ្ជាប់ថា វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព<br>
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T