គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល ៨២,០៣%ហើយ

//s9.kh1.co/99/9926551418a68ff02d26c9e8640abe1df6142788.jpg
Khmerhome

 ៣០-មករា-២០២៥ ៩ព្រឹក · ១៥ ម៉ោងមុន

គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល ៨២,០៣%ហើយ។

https://s9.kh1.co/__image/w=650,h=488,q=100/d7/d7c1a131b57b6fe6f99faa899490e221bd195acc.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះកុង៖ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល ៨២,០៣%ហើយ។ បើតាមការបញ្ជាក់ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការដ្ឋានកំពុងមមាញឹកខ្លាំងលើការងារអ៊ុតAC។ បើតាមការបន្ត លោក ផន រឹម បន្តទៀតថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

https://s9.kh1.co/__image/w=650,h=488,q=100/2c/2c589e552033e7004ed70862cfadcf3cc69b0eda.jpg

ការដ្ឋានកំពុងមមាញឹកខ្លាំង លោក ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។

https://s9.kh1.co/__image/w=650,h=366,q=100/4b/4be58b9caf9d23f1497f4a953f5fdcf7ed4907ec.jpg

លោក បានបន្តទៀតថា ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

https://s9.kh1.co/__image/w=650,h=488,q=100/7c/7c165e5efdee1d999d50cefbf9825a0880b8d3d9.jpg

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។

https://s9.kh1.co/__image/w=650,h=488,q=100/33/3312ea7cbb2822cdfcfdfe0714798bf680f6d030.jpg

ផ្លូវនេះនឹងសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​៕

https://s9.kh1.co/__image/w=650,h=488,q=100/56/56dfae26affb46c505ccc4539a889ba90c098adc.jpg
https://s9.kh1.co/__image/w=650,h=488,q=100/fb/fb4d2c6101552c406a75151abdb2e1b53bd70d4d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e9/e9d8203b5129a027429d0bb5e9c6fcbecad081c2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/dd/dd0a6ddbbf4f4747ad9c6bfd0ec54cf157215752.jpg
https://s9.kh1.co/__image/w=650,h=366,q=100/45/4525fd7e5d45c2c08653ac870daf14612ac185bc.jpg
https://s9.kh1.co/__image/w=650,h=488,q=100/7c/7c165e5efdee1d999d50cefbf9825a0880b8d3d9.jpg
https://s9.kh1.co/__image/w=650,h=488,q=100/81/81dd954863f08a847e7bdc415fcee357b4564117.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T