ភ្ញៀវទេសចរជាងមួយម៉ឺននាក់ បានមកលេងកម្សាន្តខេត្តកែប នាថ្ងៃបុណ្យចូលឆ្នាំចិន

//s9.kh1.co/76/76e740cfafa3c5abbb49af301852d8f5b565f2e2.jpg
សង្គម

 ៣០-មករា-២០២៥ ១១ព្រឹក · ២០ ថ្ងៃមុន

ភ្ញៀវទេសចរជាងមួយម៉ឺននាក់ បានមកលេងកម្សាន្តខេត្តកែប នាថ្ងៃបុណ្យចូលឆ្នាំចិន

កែប៖ សម្រាប់ថ្ងៃទី២៩ខែ មករា ឆ្នាំ២០២៥ មានភ្ញៀវទេសចរដើរលេងកម្សាន្តតាមបណ្តាតំបន់រម្មណីយដ្ឋាននានា នៅទូទាំងខេត្តកែបចំនួន15,996 នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 15 881នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាមការបញ្ជាក់ពីលោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប នាល្ងាចនេះ។

លោក ប៉ុក ទាំង បានអោយដឹងថា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ពោលក្នុងពិធីបុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្តនៅបណ្តាទីតាំងសំខាន់ៗមាន មានឆ្នេរលេងទឹកស្រីស ផ្សារក្តាម ឆ្នេរអង្កោល និងឆ្នេរកោះទន្សាយជាដើម។ ក្នុងនោះដែរ នារសៀលថ្ងៃនេះ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យតាមដានការផ្តល់សេវានានារបស់អាជីវករ ទៅកាន់អ្នកទេសចរ ជាពិសេសនៅឆ្នេរលេងទឹកស្រីស និងផ្សារក្តាម ដើម្បីបង្ការបាតុភាពណាមួយកើតឡើង រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។

លោក ប៉ុក ទាំង បានបន្តថា កន្លងទៅមិនថា ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាក មន្ទីរទេសចរណ៍ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត តែងចុះអប់រំ អាជីវករទាំងអស់ក្នុងការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអោយមានរបៀបរៀបរយល្អ ទាំងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការលក់ដូរដោយភាពរួសរាយរាក់ទាក់ និងស្មោះត្រង់ជាដើម ដើម្បីផ្តល់នូវទំនុកចិត្តជូនដល់អ្នកទេសចរ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព<br>
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T