គេល្អណាស់! ក្រោយឈ្នះយប់មិញភ្លាម គ្រូ Amorim បានចុចឈ្មោះកូនក្រុមរូបនេះ ថាគេជាប្រភេទកីឡាករ ដែល Man UTD ចង់បានបំផុត

//s9.kh1.co/c3/c3607fd8ec59e5d233df108296b08fe6de79e1db.jpg
កីទ្បា

 ០៨-កុម្ភៈ-២០២៥ ១១ព្រឹក · មួយខែមុន

ក្រោយឈ្នះយប់មិញភ្លាម គ្រូ Amorim បានចុចឈ្មោះកូនក្រុមរូបនេះ ថាគេជាប្រភេទកីឡាករ ដែល Man UTD ចង់បានបំផុត

បរទេស៖ អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim បានបង្ហាញការកោតសរសើរលើខ្សែប្រយុទ្ធស្លាប Alejandro Garnacho ជាខ្លាំង បន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះលើ Leicester City នៅក្នុងពាន FA Cup កាលពីយប់មិញ ហើយលោកបានលើកឡើងថា រូបគេគឺជាកីឡាករ ដែលក្រុមចង់បានបំផុតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alejandro Garnacho
Alejandro Garnacho

ជាការពិតណាស់ នៅក្នុងការប្រកួតជុំទី ៤ នៃពានរង្វាន់ FA Cup កាលពីយប់នេះ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមកញ្ជ្រោងខៀវ Leicester City យ៉ាងតឹងតែក្នុងលទ្ធផល ២ ទល់នឹង ១។ ក្នុងនោះខាង Leicester គឺជាអ្នករកគ្រាប់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Bobby De Cordova-Reid នៅនាទីទី ៤២ ប៉ុន្តែនៅវគ្គទី ២ ខាងម្ចាស់ផ្ទះ Man UTD បានវាយបកយកឈ្នះ ២ គ្រាប់វិញ ដែលស៊ុតបញ្ចូលទីដោយ Joshua Zirkzee នៅនាទីទី ៦៨ និង Harry Maguire នៅនាទីទី ៩០+៣។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនោះភ្លាម លោក Amorim បានថ្លែងនៅក្នុងសន្និសីទកាសែត លើកសរសើរពី Garnacho ដែលបានផ្លាស់ប្តូរចូលក្នុងវគ្គទី ២ យ៉ាងដូច្នេះថា៖

ពួកយើងចង់បានកីឡាករដូចជា Alejandro Garnacho។ គាត់គឺសំខាន់ខ្លាំងណាស់ ហើយគាត់គឺបានផ្លាស់ប្តូរការប្រកួតម្តងហើយម្តងទៀត។ ពួកយើងគឺរីករាយជាមួយ Alejandro៕

លោក Ruben Amorim
លោក Ruben Amorim
លោក Ruben Amorim

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T