មិនភ្លេចគុណទេ! Raphinha ថាបើគ្មានបុគ្គលរូបនេះទេ ម្ល៉េះខ្លួននឹងគ្មានថ្ងៃបានពាក់ឯកសណ្ឋានរបស់ Barca ឡើយ

//s9.kh1.co/a7/a7bf8f18ac7e51e87440ed87b4c00d0c571bb354.jpg
កីទ្បា

 ១០-កុម្ភៈ-២០២៥ ១០ព្រឹក · មួយខែមុន

Raphinha ថាបើគ្មានបុគ្គលរូបនេះទេ ម្ល៉េះខ្លួននឹងគ្មានថ្ងៃបានពាក់ឯកសណ្ឋានរបស់ Barca ឡើយ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធស្លាបក្លិប Barcelona កីឡាករ Raphinha បានលើកឡើងថា ប្រសិនបើគ្មានវត្តមានរបស់លោក Xavi Hernandez ទេ ម្លេះខ្លួននឹងមិនអាចបានពាក់ឯកសណ្ឋានរបស់ក្រុមអ្នកមានបុណ្យឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ Raphinha បានផ្លាស់មកកាន់កីឡដ្ឋាន Camp Nou កាលពីឆ្នាំ ២០២២ ប៉ុន្តែ រូបគេតែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញមុនចាប់ផ្តើមរដូវកាលនេះ ក្រោយធ្វើមិនសូវបានល្អកាលពីរដូវកាលមុន យ៉ាងណានារដូវកាលនេះ កីឡាករសញ្ជាតិប្រេសុីលខាងលើ កំពុងតែក្លាយជាគ្រាប់ពេជ្ររបស់ Barcelona រហូតទទួលទំនុកចិត្តពីសំណាក់លោក Hansi Flick ឲ្យធ្វើជាប្រធានក្រុមទៀតផងដែរ។

ទាក់ទងនឹងរឿងខាងលើ Raphinha បាននិយាយថា៖

ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនអំពីការចាកចេញរបស់ខ្ញុំកាលពីរដូវកាលមុនក៏ដោយ ប៉ុន្តែ Xavi តែងតែប្រាប់ថា គាត់ត្រូវការខ្ញុំ។ ប្រសិន​បើ​គាត់​មិន​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Barca នោះ ខ្ញុំ​នឹង​មិនបាន​ពាក់​អាវ​នេះ​ដែល​ខ្ញុំ​តែង​តែ​ស្រមៃ​ចង់​ពាក់​នោះ​ទេ។ Xavi ជឿជាក់​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់៕

កីឡាករ Raphinha
រូបភាព
រូបភាព

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T