ម្នាយអើយល្អដូចផ្កា! Raphinha យប់មិញទាញស៊ុតកាច់មុំពីលើដំបូលទូកអ៊េមហួស ជួយឱ្យ Barca លត់ Sevilla ៤-១(មានវីដេអូ)

//s9.kh1.co/3f/3fe5f91fea84c308d0b1d26dd5281a0a03a89b8b.jpg
កីទ្បា

 ១០-កុម្ភៈ-២០២៥ ១០ព្រឹក · មួយខែមុន

Raphinha យប់មិញទាញស៊ុតកាច់មុំពីលើដំបូលទូកអ៊េមហួស ជួយឱ្យ Barca លត់ Sevilla ៤-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រុម Sevilla បានបើកទ្វាកីឡដ្ឋាន Ramon Sanchez Pizjuan របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ២៣ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងភ្ញៀវ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sevilla ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ Barca គឺរកបានដោយ Robert Lewandowski នៅនាទីទី ៧, Fermin Lopez នៅនាទីទី ៤៦, Raphinha នៅនាទីទី ៥៥ និង Eric Garcia នៅនាទីទី ៨៩។ ចំណែក ១ គ្រាប់របស់ Sevilla គឺរកបានដោយកីឡាករ Ruben Vargas នៅនាទីទី ៨។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Barcelona បច្ចុប្បន្នមាន ៤៨ ពិន្ទុក្នុងដៃ ដោយឈរនៅលេខរៀងទី ៣ ក្នុងតារាងចំណាត់ថ្នាក់ La Liga និងកំពុងតាមពីក្រោយក្រុមលេខ ២ Atletico Madrid ១ ពិន្ទុ និងក្រុមកំពូលតារាង Real Madrid ២ ពិន្ទុ ចំណែក Sevilla វិញ កំពុងឈរនៅលេខរៀងទី ១៣ មាន ២៨ ពិន្ទុក្នុងដៃ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T