ចប់ហើយអស់មួយចូលមួយ! មុនប៉ះ Man City ឥឡូវតារាឆ្នើម R.Madrid រូបនេះរបួសម្នាក់ទៀត ដែលត្រូវអវត្តមាន ២០ ថ្ងៃ

//s9.kh1.co/5c/5c916513bb15c4e0508f90f59cbd62c7422569e1.jpg
កីទ្បា

 ១០-កុម្ភៈ-២០២៥ ៣ល្ងាច · មួយខែមុន

មុនប៉ះ Man City ឥឡូវតារាឆ្នើម R.Madrid រូបនេះរបួសម្នាក់ទៀត ដែលត្រូវអវត្តមាន ២០ ថ្ងៃ

បរទេស៖ ក្លិបអធិរាជស Real Madrid បានចេញបញ្ជាក់ជាផ្លូវការថា ខ្សែការពារស្លាបស្តាំ Lucas Vazquez បានទទួលរងរបួសសាច់ដុំ អំឡុងពេលប្រកួតទល់នឹងក្រុម Atletico Madrid កាលពីថ្ងៃ អាទិត្យ ទី ៩ ម្សិលមិញ ខណៈរបួសនេះនឹងត្រូវតម្រូវឱ្យខ្សែការពារសញ្ជាតិ អេស្ប៉ាញ សម្រាកនៅក្រៅទីលានចន្លោះពី ១៥ ទៅ ២០ ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lucas Vazquez
 Lucas Vazquez

ជាការពិតណាស់ ជុំវិញបញ្ហារបួសរបស់ Vazquez គឺបានជះឥទ្ធពលអាក្រក់មែនទែនទៅ Real Madrid ដោយសារបច្ចុប្បន្នពួកគេកំពុងមានកង្វះខាតនៅត្រង់តំបន់ខ្សែការពារជាខ្លាំង ជាពិសេសនៅតំបន់ខ្សែការពារស្លាបស្តាំ បន្ទាប់ពីខ្សែការពារជម្រើសទី ១ Dani Carvajal មានបញ្ហារបួសធ្ងន់ធ្ងរ ហើយឥឡូវនេះ Vazquez ដែលជាខ្សែការពារជម្រើសទី ២ មានបញ្ហារបួសម្នាក់ទៀត ស្របពេលការប្រកួត Play-Offs ក្នុងពាន Champions League ទល់នឹង Manchester City គឺនៅសល់ត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ។

 Lucas Vazquez និងកីឡាករ At Madrid
 Lucas Vazquez និងកីឡាករ At Madrid

គួរបញ្ជាក់ថា ក្រៅពីកីឡាករ ២ នាក់់ខាងលើ ក្នុងនោះ Real Madrid ក៏មានខ្សែការពារឆ្នើមៗផ្សេងរបួសទៀតដែរ ដូចជា Eder Militao, David Alaba និង Antonio Rudiger៕

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T