បរទេស៖ អតីតអ្នកចាំទីរបស់ Manchester United លោក Peter Schmeichel បានជម្រុញឱ្យខ្សែបម្រើ Christian Eriksen គួរតែចាកចេញពីទឹកដី Old Trafford ផ្លាស់ទៅកាន់ Ajax ដោយសារលោកគិតថា គេលែងមានសមត្ថភាពលេងនៅ Premier League ទៀតហើយ ហើយបច្ចុប្បន្នគេក៏លេងមិនត្រូវនឹងទម្រង់របស់អ្នកចាត់លោក Ruben Amorim ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣២ ឆ្នាំរូបនេះបានចាកចេញពី Brentford ផ្លាស់មកកាន់ Manchester United កាលពីរដូវក្តៅឆ្នាំ ២០២២ ដោយគ្មានតម្លៃខ្លួន ក្នុងនោះរូបគេបង្ហាញខ្លួនបានចំនួន ៩៣ ប្រកួត និងរកបាន ៧ គ្រាប់ផងដែរ។
ទាក់ទងនឹងរឿងខាងលើ លោក Peter Schmeichel បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ការផ្លាស់ទៅ Ajax វានឹងក្លាយជាជំហានមួយដ៏ល្អសម្រាប់គាត់។ ជាការពិត ដូចដែលពួកយើងដឹងហើយ ថាគាត់គឺជាខ្សែបម្រើ។ សព្វថ្ងៃនេះ នៅ Premier League គេត្រូវការកីឡាករ ដែលអាចមានកម្លាំងអាចរត់ឡើងចុះបានពេញ ៩០ នាទី។ របៀបដែលលោក Amorim លេង គឺមិនត្រូវការគាត់នោះទេ គាត់គឺត្រូវការប្រជែងបាល់វាយបកលឿនៗ...៕

ប្រភព៖ Metro