ឆ្នាំ២០២៤ កម្ពុជាលក់ចេញអំបិលជាង៧៤ ០០០តោន

//s9.kh1.co/f7/f7d6c7ee0151e6aa892ba40cf6d097e416c66483.jpg
សង្គម

 ១៤-កុម្ភៈ-២០២៥ ១០ព្រឹក · ២ ថ្ងៃមុន

ឆ្នាំ២០២៤ កម្ពុជាលក់ចេញអំបិលជាង៧៤ ០០០តោន

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទិន្នផលអំបិលធម្មជាតិសរុបចំនួន ១៦៨ ៨៨២ តោន លើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ។​​ ជាមួយគ្នានេះ​ក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥​តោន។ ទិន្នផលអំបិលឆ្នាំ២០២៤ កើនឡើងទ្វេដង ធៀបនឹងទិន្នផលអំបិលឆ្នាំ២០២៣ ដោយសារកត្តាអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍​ស្តីពីលទ្ធផល​ការងារឆ្នាំ២០២៤​និង​ទិសដៅការងារ​ឆ្នាំ២០២៥ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម។ លទ្ធផលនៃ​ការផលិតក្នុងនោះ ខេត្តកំពតផលិតបាន ១២៨ ៤៧៤តោន និងខេត្តកែប​ផលិតបាន ៤០ ៤០៨តោន។

ទន្ទឹមនេះផលិតផលអំបិលនាំ​ចេញ​ក្នុងឆ្នាំនេះ​បានចំនួន ៧៤ ១៨៥តោន ពីសិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបាន​អាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ។

ខណៈដែលក្នុងឆ្នាំ២០២៤ កន្លងមកនេះ ពុំមានតម្រូវការនាំចូលអំបិលពីបរទេសទេ។

ដើម្បីសម្រួលដល់ចង្វាក់ផលិតកម្មឱ្យដំណើរការបានល្អ ក្នុងឆ្នាំ២០២៤ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំ​ជាមួយ​ផលិតករអំបិល និងសហគ្រាសមានសក្តានុពលនៅក្នុង ខេត្តកំពត ខេត្តកែប ដើម្បីដោះស្រាយបញ្ហាប្រឈម និងការចុះពិនិត្យផ្ទៃដីស្រែអំបិល និងផលិតកម្ម​អំបិល និងរៀបចំលិខិតទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​សម្រប​សម្រួល ក្នុងការធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណប្រភេទ​ដី​ស្រែអំបិល​នៅខេត្តកំពត និងខេត្តកែបឱ្យបានច្បាស់លាស់។

ជាមួយគ្នានោះ ក្រសួងក៏បានដាក់បញ្ចូលអាជ្ញាបណ្ណប្រើប្រាស់ស្លាក​សញ្ញាជាតិ​សម្គាល់អំបិល បញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងកម្រងកម្រៃសេវាសាធារណៈរបស់​ក្រសួង​ផងដែរ៕ ដោយ៖ កន ចំណាន, រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T