ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ៤៤គម្រោង ទុន៣២១លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥

//s9.kh1.co/14/144ea50e827075cdbae8affdd2d673bd42285ab2.jpg
Khmerhome

 ១១-មីនា-២០២៥ ២ល្ងាច · ២ ខែមុន

នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។

https://s9.kh1.co/__image/w=650,h=434,q=100/a0/a0c28a6eaa184f077950d08d41fd02892a2981e5.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងចំណោ មគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។

ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។  ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន ៣៣លានដុល្លារ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស៖ ឧស្សាហកម្មចំនួន ២៨៨លានដុល្លារ។

គួរបញ្ជាក់ថា ប្រភពទុនវិនិយោគឈានមុខ ១-ប្រទេសចិន ៨៦,៧៥%, ២-សិង្ហបុរី ១១,៩៧%, ៣-អូស្ត្រាលី ០,៨០% និងអង់គ្លេស ០,៨៨%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T