អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គរបស់ប្រាសាទសង្កែសឹង្ហនៅផ្នែកខាងត្បូង

//s9.kh1.co/38/384351746d3754911e90a1cff9443c05261c2516.jpg
សង្គម

 ១៤-មីនា-២០២៥ ៣ល្ងាច · ៦ ម៉ោងមុន

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គរបស់ប្រាសាទសង្កែសឹង្ហនៅផ្នែកខាងត្បូង

ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាសាទសង្កែសឹង្ហ ដែលស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។

ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយកកូនរុក្ខជាតិដែលដុះទាំងអស់ចេញពីលើប្រាសាទ។

ប្រាសាទសង្កែសឹង្ហ មានប្រាង្គរហូតដល់ទៅបួន ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ សសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរក៏មានការតុបតែងបានល្អប្រពៃដែរ។ ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលបានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក។ ប្រាសាទនេះ កសាងនៅពាក់កណ្តាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១នៃគ្រិស្ដសករាជ ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក យី សុថា,ក្រុមការងារជួសជុល

ប្រភព៖ អាជ្ញាធរជាតិអប្សរា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T