គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចបានជិត៩០% ដាក់ឱ្យឆ្លងបណ្តោះអាសន្ន ខែកញ្ញា ឆ្នាំ២០២៥

//s9.kh1.co/fa/fa6b261c5b85ecb4fa7b05e18e6126bb93c2c13c.jpg
Khmerhome

 ១៤-មីនា-២០២៥ ៣ល្ងាច · ៥ ម៉ោងមុន

គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%។ បបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តាមការគ្រោងទុកបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/27/277063d3217bde4a344cb7d8e1f889d97ec05296.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%។ បបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តាមការគ្រោងទុកបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=488,q=100/d5/d52a42fa49e6bd3159a86db4c40973a5c8b75068.jpg

តាមការចុះពិនិត្យនេះ មានការចូលរួមពី អនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានផងដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/d5/d52a42fa49e6bd3159a86db4c40973a5c8b75068.jpg

ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ តាមការបញ្ជាក់ លោក លឹម ស៊ីដេនីន។

https://s9.kh1.co/__image/w=650,h=488,q=100/f8/f8821747ba8eb960c5a98ce54a3f9ca738fbb8bc.jpg

នាឱកាសនោះ នាយកគម្រោង បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។  

https://s9.kh1.co/__image/w=650,h=487,q=100/21/21ec61fe912b505fd47a8b58cdf99a2bd03f61f7.jpg

បើតាម នាយកគម្រោង នឹងរៀបចំផែនការដើម្បីអញ្ជើញ ប៉េង ពោធិ៍នា មកពិនិត្យការដ្ឋាននៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២៥ មុននឹងស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមឈ្មោះស្ពាន និងជាអធិបតីក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ នៅពេលវេលាសមរម្យណាមួយ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តទៅ។

https://s9.kh1.co/__image/w=650,h=434,q=100/c2/c23e8318b6341def3bf27cdd908c48fecd43c30c.jpg

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤% ខណៈ គម្រោងទាំងមូល រួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៦២,១០%។

https://s9.kh1.co/__image/w=650,h=434,q=100/67/67212b97b2194115dffae079157dd78902c9e3d3.jpg

តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T