
អន្តរជាតិ៖ ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងពាណិជ្ជកម្មសេរី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំមន្ត្រីកំពូលនៅទីក្រុងសេអ៊ូល។
សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងសេអ៊ូលដែលចូលរួមដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង លោក Ahn Duk-geun សមភាគីជប៉ុនលោក Yoji Muto និងលោក Wang Wentao របស់ប្រទេសចិន។
កិច្ចប្រជុំជាលើកដំបូង កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យពាណិជ្ជកម្មពិភពលោកធ្លាក់ក្នុងភាពចលាចលជាមួយនឹងការដំឡើងពន្ធលើទំនិញជាច្រើនប្រភេទដែលរួមមានរថយន្ត ឡានដឹកទំនិញ និងគ្រឿងបន្លាស់រថយន្ត។
កូរ៉េខាងត្បូង និងជប៉ុន គឺជាអ្នកនាំចេញរថយន្តដ៏សំខាន់ ខណៈ ប្រទេសចិនក៏ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធថ្មីរបស់សហរដ្ឋអាមេរិកផងដែរ។
បើតាមសេចក្តីថ្លែងការណ៍បានលើកឡើងថា ប្រទេសទាំងបីបានអំពាវនាវឱ្យមានការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីដ៏ទូលំទូលាយមួយត្រូវបានពន្លឿន ហើយបានយល់ព្រមបង្កើត "បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដែលអាចព្យាករណ៍បាន"។
លោក Ahn បាននិយាយថា ប្រទេសទាំងបីត្រូវតែឆ្លើយតប "រួមគ្នា" ដើម្បីចែករំលែកបញ្ហាប្រឈមជាសកល។ លោកបានបន្តថា៖ «បរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលបច្ចុប្បន្នត្រូវបានសម្គាល់ដោយការបង្កើនការបែកបាក់នៃសេដ្ឋកិច្ចពិភពលោក»។
គួសបញ្ជាក់ថា លោក Trump បានសន្យាថា នឹងដំឡើងពន្ធតាមដៃគូពាណិជ្ជកម្មនីមួយៗចាប់ពីថ្ងៃទី២ ខែមេសា ដើម្បីដោះស្រាយការអនុវត្តដែលលោកចាត់ទុកថាអយុត្តិធម៌។ ប៉ុន្តែ គាត់ក៏បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា នឹងមាន "ភាពបត់បែន" ហើយទីផ្សារហាក់ដូចជាមានប្រតិកម្មជាមួយនឹងការធូរស្រាលមួយចំនួននៅចុងសប្តាហ៍មុន៕
ប្រពភព៖ channelnewsasia.com
ដោយ៖ MDN-Angkor