ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ១៧២គម្រោង ៣ខែឆ្នាំ២០២៥ ខណៈ ចិនគ្របដណ្ដប់ជិត៨០%

//s9.kh1.co/f5/f5db2117c42cbf114c07212305f8583e1a990f23.jpg
Khmerhome

 ០១-មេសា-២០២៥ ១១ព្រឹក · ២ ថ្ងៃមុន

រយៈពេល ៣ខែឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧២គម្រោង ក្នុងចំនួននេះ វិនិយោគិនចិនបានគ្របដណ្ដប់ជិត ៨០% បានឈរនៅលំដាប់លេខ១។ បើតាម លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

https://s9.kh1.co/__image/w=650,h=365,q=100/f7/f78d697d9dcc9c91fdf8ba8238cf5c31fe59723a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ៣ខែឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧២គម្រោង ក្នុងចំនួននេះ វិនិយោគិនចិនបានគ្របដណ្ដប់ជិត ៨០% បានឈរនៅលំដាប់លេខ១។ បើតាម លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស របស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន លោក ជា វុទ្ធី បានថ្លែងបន្ថថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនវិនិយោគិនរបស់ចិន ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា បានឈរនៅលំដាប់លេខ១ និងលេខ២ស្ទើតែជារៀងរាល់ឆ្នាំ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបទាំងអស់ដែលមកពីប្រទេសចិន មានប្រមាណ ៥០% នៃគម្រោងដែលបានអនុម័ត។ ជាការគូសបញ្ជាក់ លោក ជា វុទ្ធី បានបន្តថា ដោយឡែក នៅក្នុងឆ្នាំ២០២៥នេះ ក្នុងរយៈពេល៣ខែនេះ ចំនួនក្រុមហ៊ុនវិនិយោគដែលមកពីប្រទេសចិន មានអត្រាប្រមាណជិត ៨០%។

នាឱកាសនោះ លោក បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគមកកាន់តែច្រើនបន្ថែមទៀត ជាពិសេសក្រុមហ៊ុនចិន។

អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ដែលបានជ្រើសរើសបណ្តាក់ទុនវិនិយោគក្នុងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនៅកម្ពុជា ដើម្បីផ្តល់សេវាត្រួតពិនិត្យឧបករណ៍ផ្សេងៗដូចជា ឡចំហាយ ធុងសម្ពាធ ជណ្តើរយន្ត គ្រឿងចក្រលើស្ទួចទម្ងន់ យានយន្តលើកស្ទូចទំនិញក្នុងរោងចក្រ រ៉ត់ជិះលេងកម្សាន្ត និងកន្រ្ទកខ្សែកាប ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់ទាំង ស្របតាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។

ការបង្កើតមជ្ឈមណ្ឌលនេះ គឺជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាព និងអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍ពិសេសទាំងនេះជាប្រចាំ។ បើតាមការបញ្ជាក់ អគ្គលេខាធិការដដែល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគ បន្ថែមលើការនាំយកនូវបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា បណ្តុះបណ្តាលនិងបំពាក់បំប៉នជំនាញបច្ចេកទេសដល់និយោជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T