គម្រោងសាងសង់អាងទឹកដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ វឌ្ឍនភាពជិត ៥៣% កម្ចីពីធនាគារចិន

//s9.kh1.co/d7/d7d29e1bdbab976337c9169d99b051e3862fb891.jpg
Khmerhome

 ០១-មេសា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

គម្រោងសាងសង់អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨%។

https://s9.kh1.co/__image/w=650,h=434,q=100/13/1373b33bf9971f75658fa10b2e5bac987f3ac6c2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ធំ៖ គម្រោងសាងសង់អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

https://s9.kh1.co/__image/w=650,h=433,q=100/ec/ecc1b2e98b2c55a10f07d5ce5b1c5bf534d6971d.jpg

តាមការចុះពិនិត្យនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក៏មានការចូលរួមពី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។

https://s9.kh1.co/__image/w=650,h=434,q=100/02/02b5297958d7a338c39577fd441e701b1d2d8172.jpg

លោក ថោ ជេដ្ឋា បានមានប្រសាសន៍បញ្ជាក់ឱ្យថា ការអភិវឌ្ឍអាងទឹកដងកាំបិត គឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។

https://s9.kh1.co/__image/w=650,h=521,q=100/8d/8dbf2e12b145132279be22cb80844d3a89f8f21d.jpg

លោក រដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ ក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/9a/9a9a5e3e2d25106339c87c5977a91518f3231f36.jpg

បើតាម លោក រដ្ឋមន្ត្រី បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត រួមមាន៖ ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះ ទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨%។

https://s9.kh1.co/__image/w=650,h=434,q=100/5f/5f1a3c82253722318f2a581511b53c85757c9b04.jpg

បើតាម ក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះ ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។

https://s9.kh1.co/__image/w=650,h=433,q=100/f6/f6e620caf4d9baa3b4ccf9352c2909ee5037195e.jpg

បន្ទាប់ពីបញ្ចប់ការពិនិត្យគម្រោងខាងលើ លោក ឆាយ ឫទ្ធិសែន បានបន្តដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលល្បាយក្រួស ១ខ្សែទៀត ដែលមានប្រវែង ២៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយគ្រោងលើកកម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលខាងមុខ។

https://s9.kh1.co/__image/w=650,h=433,q=100/17/1791815ae73318153b37cb1bba3cc747da215616.jpg

ខ្សែផ្លូវនេះ ស្ថិតនៅក្នុងភូមិជរ ឃុំសណ្តាន់ ទៅភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ និងមានប្រជាជនអាស្រ័យផលដោយផ្ទាល់សរុបចំនួន ១,៣៤២គ្រួសារ ស្មើនឹង ៥,៧៣៤នាក់ ស្រី ២,៨៥៦នាក់ ហើយក៏ជាខ្សែផ្លូវដែលតភ្ជាប់ទៅកាន់ទំបន់អាងទឹកដងកាំបិត ដែលនិងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជានៅពាក់កណ្តាលឆ្នាំ២០២៧៕

https://s9.kh1.co/__image/w=650,h=433,q=100/20/20511be6d4f358c95a4aa846125ff9d962b7ba61.jpg
https://s9.kh1.co/__image/w=650,h=433,q=100/a5/a51d41d44bda4946ed41ae632515a1a9da84d88a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/1b/1b8d04b724cd6d8f212866135c91f01aad051f84.jpg
https://s9.kh1.co/__image/w=650,h=433,q=100/23/23ef0d3407c3dc1cf0b11d7247c89a3119236aae.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T