ប្រជាពលរដ្ឋ២ភូមិ ក្នុងស្រុកស្អាង ខេត្តកណ្ដាល ទទួលបណ្ណកម្មសិទ្ធិដីធ្លីជាង ២ពាន់បណ្ណ ពីអាជ្ញាធរ

//s9.kh1.co/ee/ee1f0c8a0c9eca7e000da1292ddba24bdcae98fd.jpg
Khmerhome

 ១០-មេសា-២០២៥ ៣ល្ងាច · ៧ ថ្ងៃមុន

អាជ្ញាធរ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,១៧០បណ្ណ ជូនប្រជាបលរដ្ឋចំនួន ២ភូមិ នៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នាឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

https://s9.kh1.co/__image/w=650,h=434,q=100/e3/e3c209d36fee3ebc916cdffdf6e04f84c453f704.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ អាជ្ញាធរ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,១៧០បណ្ណ ជូនប្រជាបលរដ្ឋចំនួន ២ភូមិ នៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នាឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

គិតមកដល់ពេលនេះ ការចុះបញ្ជីបាន ៦២ឃុំ/សង្កាត់ លើ ១២៧ឃុំ/សង្កាត់ នឹង៥៣៧ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ក្បាលដី។ បើតាមរបាយការណ៍របស់លោក ស៊ុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ពិធីចែកណ្ណកម្មសិទ្ធិ លោក ប្រធានបានបន្តថា ក្នុងនោះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៨៨,៦៨៩បណ្ណ និងចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៣លើកស្មើនឹង ៣១៦,៧៦៤បណ្ណ។

លោក បានបន្តទៀតថា ហើយថ្ងៃនេះគឺជាលើកទី២៣៤ ២៣៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកកែវ ចំនួន ១,១៦៧បណ្ណ និងភូមិកោះខែល ចំនួន ១,០០៣បណ្ណ សរុបចំនួន២,១៧០បណ្ណ។

ក្បាលដីដែលប្រជាពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិនេះ គឺបានបំពេញគ្រប់លក្ខខណ្ឌជាគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់។ បើតាមការថ្លែង លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។

លោក បានថ្លែងបន្តថា ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ។

បណ្ណកម្មសិទ្ធ ដែលត្រូវចែកជូននាពេលនេះ គឺសំដៅធានាបាននូវកម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព រួមចំណែកដល់ការពង្រឹងយុត្តិធម៌ ស្ថេរភាពសង្គមនឹងការអភិវឌ្ឍន៍ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។ ជាការថ្លែងបញ្ជាក់ លោក ហាក់។

លោក អភិបាលរងខេត្ត បានថ្លែងបន្ថែមថា បណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូនជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការផ្ទេរទៅឲ្យកូនចៅជាដើម។ អាស្រ័យហេតុនេះ សូរក្សាបណ្ណនេះឱ្យបានល្អប្រសើរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T