អ្នកបាត់ដំបងពេញលេងហើយ! អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ

//s9.kh1.co/11/111cdf65aca52e78e693dd927affc3117b65805c.jpg
សង្គម

 ១១-មេសា-២០២៥ ២ល្ងាច · ៥ ថ្ងៃមុន

អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ

បងប្អូនដែលចូលចិត្តលេងទឹក សូមមកតំបន់ត្រជាក់ចិត្ត សង្រ្កានបាត់ដំបងឆ្នាំនេះមក គឺមិនខុសបំណងទេគឺមានរៀចំទីធ្លីធំជាងមុននៅ សួនវិមានឯករាជ្យខេត្តបាត់ដំបងតែម្តង បានទាំងលេងទឹកសប្បាយៗ និង អមអោយការប្រគុំតន្រ្តីខ្នាតយក្ស ដែលមានDJ ល្បីៗ និងតារាល្បីៗជាច្រើនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់របស់អ្នករៀបចំ តំបន់ត្រជាក់ចិត្តនេះរៀបចំមានទីធ្លាធំជាងមុន នឹងមានឡានបាញ់ទឹកចំនួន៦គ្រឿងឯណោះ ដោយប្រើទុយោខ្នាត៥០ ចំនួន២០ខ្សែ ម៉ាស៊ីនពពុះសាប៊ូ ចំនួន៩គ្រឿង និង ធុងស្តុកទឹកចំនួន២០ ។ តំបន់ត្រជាក់ចិត្តនេះមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព ជុំវិញបរិវេណនេះផងដែរ។

កាន់តែពិសេសទៀតនោះ តំបន់ត្រជាក់ចិត្តមានឆាកប្រគុំតន្រ្តីធំ ខ្នាត៣០ម៉ែត្រ នឹងមានការចូលរួមដោយDJ ល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាល្បីជាច្រើនរូបទៀត ជាពិសេស សំលេងឆាកបំពងសំលេងធំជាងមុន 2 ដង ។ ទីតាំងតំបន់ត្រជាក់ចិត្តនេះក្រុមការងារកំពុងសម្រុករៀបចំឱ្យរួចរាល់មុនកម្មវិធីមកដល់ និងបានបាញ់ទឹកនិងពពុះសាប៊ូសាកល្បង ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិលេងកំសាន្ត។

បន្ថែមពីនោះ នៅក្បែរតំបន់ត្រជាក់ចិត្ត មានពាងទឹកតម្រៀបគ្នាជាច្រើន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋលេងទឹកកំសាន្តសប្បាយផងដែរ ។

សូមបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសង្រ្កាន្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ខែមេសា ឆ្នាំ២០២៥ ។

សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានរៀបចំចំនួន១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័ណ៌ទូទៅនិង តំបន់តន្រ្តីសម័យជាដើម៕ អត្ថបទ ៖ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T