គម្រោងវិនិយោគចំនួន១៨ ទុនប្រមាណ ៣៦១លានដុល្លារ CDC បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី

//s9.kh1.co/8c/8c1be39f56455eb1823763645a477c94519623fe.jpg
Khmerhome

 ២៨-មេសា-២០២៥ ៩ព្រឹក · ២១ ម៉ោងមុន

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើលកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៨គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨.៥០០កន្លែង។

https://s9.kh1.co/__image/w=650,h=434,q=100/c5/c5c2c0d7836d9e7f2bbac4242f893012b31a3037.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើលកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៨គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨.៥០០កន្លែង។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៦ កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨.៥០០កន្លែង។

បើតាមគម្រោងទាំាងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ)។

វិស័យឧស្សាហកម្មចំនួន ១៦គម្រោង (ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិងផ្គុំដំទ្បើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌីនិងពិល, ផលិតដើមណូអែលនិងសម្ភារៈប្រើប្រាស់ពីលោហធាតុ។

ក្នុងចំណោម ១៦គម្រោងនេះ ផលិតសម្ភារៈជាងនិងសម្ភារៈផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់,  បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង)

និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព ១៥០មេហ្កាវ៉ាត់)។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង១៨ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើ បានបោះទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, និងរតនគិរី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T