Song Joong Ki បង្ហាញរូបភាព ជាមួយ តារាសម្ដែង ម្នាក់នេះ ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/a5/a5b2c9872fbadb511751f9a4e926064662bb3bb7.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២៥ ១២ល្ងាច · ៨ ម៉ោងមុន

តារាសម្ដែង លោក Song Joong Ki បានបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ជាមួយតារាសម្តែងស្រី Chun Woo Hee ធ្វើឲ្យហ្វេនៗសង្ស័យពីទំនាក់ទំនងរបស់ពួកគេ។

កម្សាន្ត៖ កាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ តារាសម្ដែងប្រុស លោក Song Joong Ki បានធ្វើឱ្យមានការរំជើបរំជួល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែល រូបលោកបានបង្ហោះរូបថតជាបន្តបន្ទាប់ ជាមួយតារាសម្តែងស្រី Chun Woo Hee នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Joong Ki
Song Joong Ki

ក្នុង​នោះ​រូបថត​របស់ លោក Song Joong Ki និងតារាស្រីរូបនេះ បាន ឈរ​ជិត​គ្នា​ ធ្វើ​ឱ្យ​មានការ​លើកឡើងពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ក៏ដូចជា មានការងឿងឆ្ងល់អំពីទំនាក់ទំនងរវាង Song Joong Ki និង Chun Woo Hee ។ ខណៈអ្នកផ្សេងទៀត បានសម្តែងការព្រួយបារម្ភ ថាតើអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Katy Louise Saunders កំពុងប្រឈមមុខនឹងបញ្ហា ឬយ៉ាងណា។

Song Joong Ki

និង Chun Woo Hee
Song Joong Ki និង Chun Woo Hee

ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានចូលមកបំភ្លឺ ពីកង្វល់របស់សាធារណជន ជុំវិញទំនាក់ទំនងរវាង Song Joong Ki និង Chun Woo Hee ។ តាមរយៈប្រភព Allkpop បានរាយការណ៍ថា Song Joong Ki និង តារាសម្ដែងស្រីរូបនេះ គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។ ពួក​គេ​ទើប​តែ​សហការ​គ្នា ​ក្នុង​រឿង​មនោសញ្ចេតនា My Youth។ ការងារនេះ ត្រូវបានបញ្ចប់ការថត ហើយរំពឹងថានឹងចាក់ផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា។ ដូច្នេះហើយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ជឿថា Song Joong Ki បានបង្ហោះរូបថតជាមួយ Chun Woo Hee ដើម្បីប្រម៉ូតគម្រោងភាពយន្តថ្មីរបស់ពួកគេ។

Song Joong Ki និង Chun Woo Hee
Song Joong Ki និង Chun Woo Hee

គួររំឮកផងដែរថា តារាសម្ដែង លោក Song Joong Ki បានទាក់ទងជាមួយអតីតតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងខែធ្នូ ឆ្នាំ ២០២២។ មិនយូរប៉ុន្មាន រូបលោក ក៏បានប្រកាសរៀបការជាមួយគ្នា។ នៅខែមិថុនា ឆ្នាំ ២០២៣ ភាពសប្បាយរីករាយក៏បានកើនឡើងទ្វេដង នៅពេលដែល Song Joong Ki បានប្រកាសថា កូនប្រុសដំបូងរបស់ពួកគេ បានកើតមក មានសុខភាពល្អ នៅទីក្រុងរ៉ូម។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ តារាសម្តែង និងភរិយា មួយគូនេះ បានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ ដោយទទួលបានការអបអរសាទររាប់មិនអស់ពីអ្នកគាំទ្រជាច្រើន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki និង ភរិយា Katy Louise Saunders
Song Joong Ki និង ភរិយា Katy Louise Saunders
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T