កម្ពុជា៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានបង្ហោះសារមួយនាមុននេះបន្តិច ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា - ថៃ ដោយបានស្នើសុំឲ្យប្រទេសទាំងពីរប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវបទឈប់បាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនោះ លោក Williams ក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលភៀសដឹក នៅខេត្តឧត្តរមានជ័យផងដែរ។
លោកបានបង្ហោះសារមួយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖
"ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃដែលបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់តំបន់ព្រំដែន និងជួបប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ដោយហេតុការណ៏នេះ។ យើងជំរុញឲ្យប្រទេសទាំងពីរប្រកាន់ភ្ជាប់នូវបទឈប់បាញ់ និងលើកទឹកចិត្តឲ្យមានវឌ្ឍនភាពនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខនេះ។"
