រចនាបទដ៌ប្រណិតបែបធម្មជាតិ៖ ទស្សនាការតាំងបង្ហាញផ្ដាច់មុខរបស់ ‘Architecture of Wellbeing’ នៅក្នុង T-One Gallery

//s9.kh1.co/3c/3ce52f24f69477ee8b7be34dcc5752ad8a453017.png
សង្គម

 ១៦-កញ្ញា-២០២៦ ២ល្ងាច · ១៥ ម៉ោងមុន

រចនាបទដ៌ប្រណិតបែបធម្មជាតិ៖ ទស្សនាការតាំងបង្ហាញផ្ដាច់មុខរបស់ ‘Architecture of Wellbeing’ នៅក្នុង T-One Gallery

រចនាបទដ៌ប្រណិតបែបធម្មជាតិ៖ ទស្សនាការតាំងបង្ហាញផ្ដាច់មុខរបស់ ‘Architecture of Wellbeing’ នៅក្នុង T-One Gallery។ ក្រុមហ៊ុនរចនាគេហដ្ឋានលំដាប់ពិភពលោកដូចជា GESSI, Artemide, EFFE និង Icoolsport បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ សម្រាប់រាត្រីដ៏ពិសេសមួយ ដែលផ្ដល់នូវបទពិសោធន៍ពេញលេញ នូវប្រណិតភាពបែបទំនើប និងផាសុកភាពគ្រប់ជ្រុងជ្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/32/321cd82e47bf70faea6714fffa40789bdc949782.png

នៅល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ក្រុមអ្នកជំនាញផ្នែករចនា និងអ្នកដែលមានរសនិយមផ្នែកសិល្បៈនៃការរស់នៅដ៏ស៊ីវិល័យក្នុងរាជធានីភ្នំពេញ បានជួបជុំគ្នានៅអគារ T-One ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលគ្រប់គ្នាទន្ទឹងរង់ចាំប្រចាំរដូវកាលនេះ។ ដើម្បីជាការអបអរសាទរ World Wellness Month , T-One Gallery បានរៀបចំកម្មវិធី "Element- The Architecture of Wellbeing" ដែលជាព្រឹត្តិការណ៍ដ៏ប្រណិតមួយ ក្នុងគោលដៅរចនាទីកន្លែងបែបពិសេស (bespoke design) ទៅជាបទពិសោធន៍ដ៏អស្ចារ្យដែលផ្ដល់នូវអារម្មណ៍ពេញចិត្តបំំផុត។

https://s9.kh1.co/__image/w=650,h=433,q=100/11/11502bdae08521af1be4c08be38757176236f530.png

ព្រឹត្តិការណ៍ដ៏ពិសេសនេះត្រូវបានរៀបចំឡើងសម្រាប់ភ្ញៀវកិត្តិយសដែលរួមមាន អ្នករចនាផ្ទៃក្នុង និងស្ថាបត្យករឈានមុខគេរបស់កម្ពុជា, អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗ, ម្ចាស់សណ្ឋាគារ និងអ្នកដឹកនាំក្នុងវិស័យបដិសណ្ឋារកិច្ចកម្រិតខ្ពស់, អតិថិជន VIP និងបុគ្គលល្បីៗក្នុងវិស័យសុខុមាលភាព។ វាគឺជាព្រឹត្តិការណ៍ដ៏ល្អឯកមួយដែលបង្ហាញពីអភិវឌ្ឍនៃការរចនាបែបប្រណីតអាចលើកកម្ពស់គុណភាពនៃការរស់នៅប្រចាំថ្ងៃ និង​ទទួលបានការបំផុសគំនិតពីធាតុផ្សំធម្មជាតិទាំងបួន (ធាតុទឹក ធាតុខ្យល់ ធាតុភ្លើង និងធាតុដី) ព្រឹត្តិការណ៍នេះបានដើរតួនាទីជាវេទិកាផ្លូវការនៅកម្ពុជាសម្រាប់បង្ហាញផលិតផលរបស់ម៉ាកយីហោល្បីៗលំដាប់ពិភពលោកចំនួនបួន ដែលបច្ចុប្បន្នអតិថិជនអាចស្វែងរកបាននៅ T-One Gallery។

ក្រៅពី ការតាំងបង្ហាញបែបប្រពៃណី "Element" បានអញ្ជើញភ្ញៀវឱ្យចូលទៅក្នុងទីកន្លែងដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ហាញពីគុណភាពនៃការផលិតដ៏ល្អឯក និងមុខងារប្រើប្រាស់កម្រិតខ្ពស់របស់ម៉ាកយីហោឈានមុខគេនីមួយៗពីជុំវិញពិភពលោក៖

• GESSI (ធាតុទឹក)៖ ដោយទាញយកថាមពលដ៏មានប្រសិទ្ធភាពនៃទឹកក្នុងការស្តារឡើងវិញនូវភាពស្រស់ស្រាយ ក្រុមហ៊ុនដ៏ល្បីល្បាញរបស់អ៊ីតាលីមួយនេះបានបង្ហាញនូវគ្រឿងបរិក្ខារស្ថាបត្យកម្មដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ ការតាំងបង្ហាញទាំងនោះបានឆ្លុះបញ្ចាំងពីរបៀបដែល GESSI លើកកម្ពស់បន្ទប់ទឹកធម្មតាឱ្យក្លាយជាកន្លែងសម្រាកលំហែ និងថែរក្សាសុខភាពដ៏ឯកជនដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដោយមានការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពទាន់សម័យនៃម៉ូដ និងមុខងារប្រើប្រាស់ដ៏រលូនងាយស្រួល។

https://s9.kh1.co/__image/w=650,h=433,q=100/db/db118e2d640d858421198f46ffe6a1bed5a8f9a9.png

• Artemide (ធាតុខ្យល់)៖ តំណាងឱ្យភាពស្រស់ស្អាតក្នុងបរិយាកាសស្រស់ថ្លានៃធាតុខ្យល់ និងលំហអាកាសទូលាយ ក្រុមហ៊ុន Artemide បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងខ្លាំងតាមរយៈការរចនាភ្លើងបំភ្លឺបែបស្ថាបត្យកម្មដ៏លេចធ្លោរបស់ខ្លួន។ ម៉ាកយីហោនេះបានលើកឡើងពីចំណុចប្រសព្វដ៏សំខាន់រវាងប្រព័ន្ធភ្លើងបំភ្លឺដែលផ្តោតលើមនុស្ស និងសុខភាពប្រចាំថ្ងៃ ដោយបង្ហាញជូននូវការរចនាដែលជួយលើកកម្ពស់ចង្វាក់នៃស្ថានភាពផ្លូវចិត្ត និងភាពបរិសុទ្ធនៃទម្រង់រាងជាវង់។

https://s9.kh1.co/__image/w=650,h=433,q=100/36/361fe6941dbf2fe2b7b79f0e759927b1d2bde769.png

•EFFE (ធាតុភ្លើង)៖ លើកកម្ពស់ការព្យាបាលតាមវិធីសាស្ត្របុរាណដោយប្រើកម្ដៅឱ្យកាន់តែល្អឥតខ្ចោះ EFFE បានណែនាំនូវប្រព័ន្ធសុខុមាលភាពកម្ដៅដ៏ទំនើបរបស់ខ្លួន បន្ទប់សូណា (sauna) និងបន្ទប់ស្ទីមបែបហាម៉ាម (hammam) ដែលត្រូវបានរចនាឡើងយ៉ាងពិសេសតាមតម្រូវការរបស់ម៉ាកយីហោនេះ បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសោភ័ណភាពបែបសម័យថ្មីដែលប្រើប្រាស់កញ្ចក់ជាចម្បង និងអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការស្តារសុខភាព និងភាពស្រស់ស្រាយ ដែលជួយលើកកម្ពស់គុណភាពសម្រាប់ទាំងលំនៅដ្ឋាន និងរមណីយដ្ឋាន។

https://s9.kh1.co/__image/w=650,h=433,q=100/1a/1a5e7d68ae8c5fdc064f5a534f5cffb1c6e942cb.png

• Icoolsport (ធាតុដី)៖ ផ្អែកទៅលើបទពិសោធន៍ការជាសះស្បើយផ្នែករាងកាយ Icoolsport បានបង្ហាញជូននូវបច្ចេកវិទ្យាត្រាំទឹកកក និងប្រព័ន្ធត្រជាក់កម្រិតខ្ពស់ ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យសុខុមាលភាពលំដាប់ពិភពលោក ម៉ាកយីហោនេះបានផ្សារភ្ជាបរវាងការស្តារកម្លាំងកាយសម្រាប់អត្តពលិកអាជីព និងការរស់នៅបែបឯកជនកម្រិតខ្ពស់បានយ៉ាងល្អឥតខ្ចោះ។

https://s9.kh1.co/__image/w=650,h=433,q=100/42/42b2714b938e9c9c1538ebbfd6e6076ec8e29b0d.png

លើសពីការទស្សនាការតាំងបង្ហាញផលិតផលដ៏គួរឱ្យចាប់អារម្មណ៍ និងការដើរទស្សនាបន្ទប់តាំងបង្ហាញ (Showroom) ដោយមានអ្នកណែនាំនោះ ព្រឹត្តិការណ៍នៅពេលល្ងាចនេះក៏ជាការប្រារព្ធឡើងនូវភាពស៊ីវិល័យនៃសង្គមជាន់ខ្ពស់ និងការច្នៃប្រឌិតថ្មីៗក្នុងវិស័យឧស្សាហកម្មផងដែរ។ អ្នកចូលរួមបានរីករាយជាមួយបរិយាកាសដ៏ថ្លៃថ្នូរដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ការបង្កើតបណ្តាញទំនាក់ទំនងកម្រិតខ្ពស់ ព្រមទាំងមានការកម្សាន្តផ្ទាល់ដ៏ល្អឥតខ្ចោះផងដែរ។ ប្រធានបទដែលផ្អែកលើធាតុធម្មជាតិទាំងបួន (ដី ខ្យល់ ភ្លើង និងទឹក) ត្រូវបានបញ្ចូលទៅក្នុងគ្រប់ទិដ្ឋភាពនៃការទទួលបដិសណ្ឋារកិច្ច ដោយភ្ញៀវត្រូវបានទទួលស្វាគមន៍ជាមួយនឹងអាហារសម្រន់ (canapés) ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស និងមានសោភ័ណភាពខ្ពស់ ព្រមទាំងភេសជ្ជៈក្រឡុក (cocktails) ដែលត្រូវបានបង្កើតឡើងដោយបំផុសគំនិតចេញពីធាតុធម្មជាតិទាំងនោះ។

https://s9.kh1.co/__image/w=650,h=433,q=100/6a/6a9669384587305ef6e6502f5eeedda5d3f6571c.png

តាមរយៈការនាំយកម៉ាកយីហោល្បីៗដូចជា GESSI, Artemide, EFFE និង Icoolsport មកដាក់តាំងបង្ហាញរួមគ្នានៅទីតាំងតែមួយ T-One Gallery បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាថ្មីម្តងទៀត ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេនៅរាជធានីភ្នំពេញ សម្រាប់ម៉ាកយីហោគ្រឿងសង្ហារឹមលំដាប់ថ្នាក់អន្តរជាតិ និងផលិតផលដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅដ៏ប្រណិត។ សម្រាប់ម្ចាស់ផ្ទះដែលមានជីវភាពធូរធារ អ្នកអភិវឌ្ឍន៍គម្រោងដែលមានចក្ខុវិស័យវែងឆ្ងាយ និងប្រតិបត្តិករសណ្ឋាគារលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា គម្រោង "Elementi" បានបង្ហាញឱ្យឃើញថា ភាពប្រណិតពិតប្រាកដមិនមែនគ្រាន់តែអាស្រ័យលើរូបរាង ឬសោភ័ណភាពនៃទីកន្លែងនោះទេ ប៉ុន្តែវាអាស្រ័យលើរបៀបដែលវាជួយលើកកម្ពស់សុខុមាលភាពរបស់អ្នករស់នៅទីនោះឱ្យកាន់តែប្រសើរឡើង។

https://s9.kh1.co/__image/w=650,h=433,q=100/ec/ec3bde167b4d73d6be9a8a1ab497022ed98e6c96.png

ដើម្បីស្វែងយល់បន្ថែមអំពីបណ្តុំផលិតផលផ្តោតលើសុខុមាលភាព ឬដើម្បីណាត់ជួបសម្រាប់ទស្សនាដោយផ្ទាល់ អតិថិជនដែលមានចំណង់ចំណូលចិត្តខ្ពស់ ម្ចាស់សណ្ឋាគារ និងអ្នករចនាផ្ទៃក្នុង ត្រូវបានអញ្ជើញមកកាន់ T-One Gallery ដែលមានទីតាំងនៅអគារ T-One។

អំពី T-One Gallery៖ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ T-One Gallery គឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការរចនាបែបពិសេស (bespoke design) សោភ័ណភាពនៃការរស់នៅដ៏ប្រណីត និងម៉ាកយីហោគ្រឿងសង្ហារឹមលំដាប់អន្តរជាតិ។ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះដែលមានចំណង់ចំណូលចិត្តខ្ពស់ អ្នករចនាខាងក្នុង និងស្ថាបត្យករឈានមុខគេ T-One Gallery បានជ្រើសរើស និងនាំមកនូវគ្រឿងសង្ហារឹម ប្រព័ន្ធភ្លើងបំភ្លឺ និងសម្ភារៈសម្រាប់សុខុមាលភាពកម្រិតពិភពលោក ដើម្បីលើកកម្ពស់សោភ័ណភាពនៃលំនៅដ្ឋាន និងទីកន្លែងអាជីវកម្មនានាទូទាំងប្រទេសកម្ពុជា។

សូមចុចតាមដាន T-One Gallery នៅលើ Facebook និង Instagram៖ @t_one_gallery

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T