Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

//s9.kh1.co/65/65bc5b3571813a262a77ddcd5b1e6428f1fd53d6.png
សង្គម

 ២៧-តុលា-២០២៦ ១១ព្រឹក · ៥ ម៉ោងមុន

Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

ភ្នំពេញ ប្រទេសកម្ពុជា – ខែតុលា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជានិងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្តចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/e6/e6cf7700b624865e5edf3c74c71e4358585e9229.jpeg

កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេសក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាពស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ។

• ទិញទំនិញកាន់តែងាយស្រួលជាមួយទីតាំងទទួលទំនិញជិត1,000កន្លែងទូទាំងកម្ពុជា

Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE Express និង LODA គ្របដណ្តប់លើទីក្រុងសំខាន់ៗ និងតំបន់ធំៗទូទាំងប្រទេស អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសទីតាំងទទួលកញ្ចប់ទំនិញដែលសមស្របនឹងតម្រូវការ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួន និងកាត់បន្ថយចម្ងាយរវាងទីតាំងទទួលទំនិញពីប្រមាណ 2 គីឡូម៉ែត្រ មកត្រឹម 1 គីឡូម៉ែត្រ។

• ស្វែងរកផលិតផលថ្មីៗដែលត្រូវនឹងចំណង់ចំណូលចិត្តជាមួយបទពិសោធន៍DISCOVER

ក្រោមគោលគំនិត “Find Everything and Anything on Taobao” Taobao បានដាក់ឱ្យដំណើរការមុខងារ “DISCOVER” ដែលជាបណ្តាញស្វែងរកហាង និងផលិតផលដែលត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាព ភាពប្លែកពីគេតម្លៃ និងសេវាកម្មទំនិញឆ្លងដែនជាង 3 ពាន់លានមុខ។ មុខងារនេះប្រមូលផ្តុំផលិតផលក្នុង 15 ប្រភេទសំខាន់ៗ ដូចជា សម្លៀកបំពាក់នារី និងបុរស ស្បែកជើង គ្រឿងសង្ហារិម ប្រដាប់ក្មេងលេង សម្ភារៈការិយាល័យ ផលិតផលសម្រាប់សត្វចិញ្ចឹម និងសម្ភារៈកីឡាជាដើម។ 

https://s9.kh1.co/__image/w=650,h=813,q=100/19/198c5111784e8774d98881a64391d46a08945950.jpeg

សម្គាល់៖ មុខងារ DISCOVER បច្ចុប្បន្នមាននៅលើកម្មវិធី Taobao កំណែភាសាចិនប៉ុណ្ណោះ។

លើសពីនេះ Taobao ក៏កំពុងអភិវឌ្ឍឧបករណ៍ជំនួយទិញទំនិញដោយបច្ចេកវិទ្យា AI ដូចជា ការសាកល្បងសម្លៀកបំពាក់ និងគ្រឿងសម្អាងបែបនិម្មិត និងការមើលគ្រឿងសង្ហារិមក្នុងលំហបន្ទប់តាមបច្ចេកវិទ្យា AR ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តទិញទំនិញបានកាន់តែច្បាស់លាស់។

https://s9.kh1.co/__image/w=650,h=1179,q=100/05/0503b87101d2a3438b51e55a7eb2d0481cdccb9a.jpeg

ក្នុងអំឡុងយុទ្ធនាការ Double 11 អ្នកប្រើប្រាស់នៅកម្ពុជាអាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន រួមមាន៖

• បញ្ចុះតម្លៃរហូតដល់ 15% លើទំនិញទូទាំងវេទិកា។

• ដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញដែលមានតម្លៃលើសពី14ដុល្លារតាមលក្ខខណ្ឌកម្មវិធី។

• លើកលែងកម្រៃសេវាប្រតិបត្តិការរហូតដល់ 1 ដុល្លារ សម្រាប់ការទូទាត់ដែលមានសិទ្ធិទទួលបានការផ្តល់ជូន។

• អត្ថប្រយោជន៍សរុបរហូតដល់ 6.8 ដុល្លារ សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលរួមមានប័ណ្ណបញ្ចុះតម្លៃ 2.8 ដុល្លារ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនសម្រាប់ការបញ្ជាទិញដំបូងរហូតដល់ 4 ដុល្លារ។

ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អ្នកប្រើប្រាស់នៅកម្ពុជាTaobao ក៏បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដូចជា៖

• ធនាគារ SATHAPANA (21តុលា– 13វិច្ឆិកា2026): ទទួលបានការបញ្ចុះតម្លៃ3ដុល្លារសម្រាប់ការបញ្ជាទិញចាប់ពី15ដុល្លារឡើងទៅ

• ធនាគារ CAMPU (21តុលា– 14វិច្ឆិកា2026):

        អ្នកប្រើប្រាស់ទូទៅ៖ ទទួលបានការបញ្ចុះតម្លៃ2ដុល្លារសម្រាប់ការបញ្ជាទិញចាប់ពី30ដុល្លារឡើងទៅ       

        អ្នកប្រើប្រាស់ថ្មី៖ ទទួលបានការបញ្ចុះតម្លៃ2ដុល្លារសម្រាប់ការបញ្ជាទិញចាប់ពី5ដុល្លារឡើងទៅ

https://s9.kh1.co/__image/w=650,h=363,q=100/15/15289bff8c0f16f65dd34d4f0f5e33b07e4fe965.jpeg

Taobao Cambodia បន្តប្តេជ្ញាលើកកម្ពស់បទពិសោធន៍ទិញទំនិញអនឡាញ ឱ្យកាន់តែងាយស្រួល ទុកចិត្តបាន និងសម្បូរទៅដោយភាពរីករាយសម្រាប់អ្នកប្រើប្រាស់កម្ពុជា។

កុំឱ្យឱកាសទិញទំនិញដ៏ធំប្រចាំឆ្នាំនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី Double 11 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T