មុននេះបន្ដិចក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសបានប្រកាសជូនដំណឹងបឋមដល់សាធារណៈជនជុំវិញករណីចាប់ជំរិតហើយសម្លាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឡាយ សុខជា ភេទប្រុស (ត្រូវជាពូ) បានចាប់កុមារីរងគ្រោះឈ្មោះ ថេត រច្ចនី ភេទស្រី (ត្រូវជាក្មួយ) គោលបំណងទារប្រាក់ពីឪពុកម្តាយកុមារីរងគ្រោះ។

បន្ទាប់មកជនសង្ស័យគិតថា បើទុកកុមារីរងគ្រោះឱ្យនៅរស់នោះប្រាកដជាសមត្ថកិច្ចចាប់ខ្លួនបានព្រោះកុមារីរងគ្រោះស្គាល់ខ្លួនច្បាស់ ទើបជនសង្ស័យសម្រេចចិត្តដឹកកុមារីជនរងគ្រោះទៅកន្លែងស្ងាត់ ដើម្បីយកទៅសម្លាប់ចោល ដោយបានជិះឆ្លងទូកនៅចំណុចព្រែកតាផ ចូលភូមិសាស្រ្ដខេត្តតាកែវ មកដល់ចំណុចប្រឡាយលេខ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានសភាពស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ ជាឱកាសល្អ ជនសង្ស័យបានឈប់ម៉ូតូប្រាប់ថា ម៉ាស៊ីនក្ដៅពេកសម្រាកមួយសន្ទុះសិន ប្រមាណ២០នាទី ជនសង្ស័យបានប្រាប់ជនរងគ្រោះថាមនៅទីនេះទេសភាពស្អាតចុះមកខ្លួនថតរូបឱ្យ ដោយបញ្ជាឱ្យកុមារីរងគ្រោះចុះទៅលើចង្អើឈរបង់សំណាញ់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពរុញកុមារីជនរងគ្រោះចូលទឹកប្រឡាយតែម្ដង។

បញ្ជាក់ : ចំពោះទឹកប្រាក់ដែលជនសង្ស័យទារពីឪពុកម្តាយកុមារីរងគ្រោះនោះ គឺមិនបាននោះទេ។
យោងទៅតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដេងថា នេះជាករណី ឃាតកម្មគិតទុកជាមុន (ចាប់ជំរិតទារប្រាក់)
-កើតហេតុ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង ៣០នាទី។
-ចំណុចកើតហេតុ៖ នៅផ្ទះរបស់ឈ្មោះ ថាត ថេត ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។
**ជនរងគ្រោះ ០១នាក់៖
១.ឈ្មោះ ថេត រច្ចនី ភេទស្រី អាយុ៥ឆ្នាំ (ឆ្នាំកំណើត ១៩.០៤.២០២១) ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

**ជនសង្ស័យ ០១នាក់៖
១.ឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិដង្កោក្រមា ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន) (ត្រូវជាពូបង្កើតកុមារីរងគ្រោះ) តេស្តរកសារធាតុញៀនអវិជ្ជមាន។
**វត្ថុតាងរួមមាន៖
-ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន០២គ្រឿង
-សុីមកាតចំនួន០២ មានលេខ 071 28 06 635 និង 096 65 41 903។
-ម៉ូតូ០១គ្រឿង ម៉ាកCLICK ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1U-4839 ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន នឹងចាប់យកវត្ថុតាង កសាងសំណុំចាត់ការតាមនីតិវិធី។





