បារាំង៖ អ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងដាយណូស័រដ៏ធំមួយដែលទំនងជាឆ្អឹងដាយណូស័រ Sauropod ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សជាច្រើនយល់ឃើញថា សត្វដាយណូស័រពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ អ្នកខ្លះថែមទាំងលះបង់ខ្លួន ដើម្បីស្វែងរកផូស៊ីលនៃសត្វទាំងនេះនៅក្នុងប្រទេសផ្សេងៗគ្នាទៀតផង។
ជាក់ស្តែងកាលពីខែឧសភា ឆ្នាំ ២០១៩ និស្សិតមហាវិទ្យាល័យនៅប្រទេសចិនបានរកឃើញស៊ុតដាយណូស័រដែលមានអាយុ ៦៦ លានឆ្នាំ ក្នុងអំឡុងដំណើរស្វែងរកនៅទីក្រុង Pingxiang ទៀតផង។
ស៊ុតដែលជាហ្វូស៊ីលត្រូវបាននាំយកទៅសារមន្ទីរក្នុងតំបន់មួយរបស់ប្រទេសចិន។ ប្រាកដណាស់ វានឹងមានប្រយោជន៍ខ្លាំងសម្រាប់មនុស្សដែលចាប់អារម្មណ៍ដាយណូស័រ។
គួររម្លឹកថានិស្សិតជីវវិទ្យាមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក៏បានរកឃើញលលាដ៍ក្បាលរបស់ដាយណូស័រ Triceratop ផងដែរ។ ក្រុមនិសិត្សបានគិតពីការបង្ហាញរបកគំហើញរបស់ពួកគេដល់សិស្សដទៃទៀត ហើយពន្យល់ពួកគេអំពីផូស៊ីលទាំងនោះ។
កាលពីពេលថ្មីៗនេះវិញ មានអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Maxime Lasseron បានធ្វើកំណាយឃើញឆ្អឹងភ្លៅដាយណូស័រនៅប្រទេសបារាំង។ គាត់ជឿជាក់ថា វាជាឆ្អឹងរបស់សត្វដាយណូស័រធំជាងគេដែលធ្លាប់មានវត្តមាននៅលើផែនដីយើងនេះ។
ផ្អែកតាមរបាយការណ៍ពីកាសែត South China Morning Post បានអោយដឹងថា ឆ្អឹងដ៏ធំមួយនេះមានទំងន់ ៤០០ គីឡូក្រាមនិងមានអាយុកាលប្រហែលជា ១៤០ លានឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាគឺជាឆ្អឹងភ្លៅដាយណូស័រ Sauropod ដែលជាសត្វស៊ីរុក្ខជាតិនិងមានកំពស់ដល់ទៅ ១៨ ម៉ែត្រ។
យោងតាមរបាយការណ៍បានបន្តរថា ភ្លៅឆ្អឹងភ្លៅរបស់ដាយណូស័រ sauropod មានទំហំ ២ ម៉ែត្រ។ វាស្ថិតនៅក្រោមដីក្នុងចំការទំពាំងបាយជូរនៅភាគនិរតីប្រទេសបារាំង។ កន្លែងនោះត្រូវបានគេដាក់ឈ្មោះថា“ កំណប់ជាតិ” ពីព្រោះវត្ថុមានតម្លៃជាច្រើនត្រូវបានគេរកឃើញនៅក្នុងតំបន់នោះ។
ក្រុមអ្នកស្រាវជ្រាវនិងអ្នកស្ម័គ្រចិត្តបានរកឃើញរាប់ពាន់ផូស៊ីល នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ផ្អែកលើរបាយការណ៍បានបន្ថែមទៀតថា ឆ្អឹងភ្លៅរបស់ដាយណូស័រ sauropod អាចបំពេញជាសំណុំឆ្អឹងដាយណូស័រដែលមិនពេញលេញដទៃទៀតនៅសារមន្ទីរបាន។
នរណាម្នាក់ដែលបានរកឃើញបំណែកនៃសត្វអាថ៌កំបាំងទាំងនេះប្រាកដជានឹងទទួលបានការចាប់អារម្មណ៍។ របកគំហើញរបស់លោក Lasseron គឺជាជំនួយដ៏ធំមួយ សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងដាយណូស័រ Sauropod ៕