ភ្នំពេញ៖ ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា កាលពីពេលថ្មីៗបទចម្រៀងមនោសញ្ចេតនាស្នេហាជ្រាលជ្រៅដ៏ថ្មីសន្លាងមួយបទ ដែលមានចំណងជើងថា «មនុស្សអរូប» កំពុងអង្រួនចិត្តរបស់យុវវ័យជាច្រើនជាមួយនឹងសាច់រឿង MV ក៏ចាក់ដោតទៅលើអ្នកលួចស្រលាញ់គេតែម្នាក់ខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ បទកំពុងល្បី «មនុស្សអរូប» ក៏បានចូលរួមសម្តែងដោយតារាស្រីមានសម្រស់ស្រស់ស្អាតគឺកញ្ញា Stella និង Youtuber OPPA ដ៏ល្បីឈ្មោះដូចគ្នាគឺលោក ហេង វិសាល។
ហើយក្រោយផ្ទុះបទចម្រៀងនេះក៏មានអ្នកគាំទ្រភាគច្រើនបានពេញចិត្តនូវការសម្តែងរបស់តារាប្រុសស្រីវ័យក្មេងទាំងពីរដួងនេះយ៉ាងខ្លាំង និងថែមទាំងបានជម្រុញចង់ឱ្យអ្នកទាំងពីរស្រលាញ់គ្នាមែនទែនទៀតផង។
ទន្ទឹមនឹងនេះក្រោយផ្ទុះការគាំទ្រប៉ុន្មានថ្ងៃ តារាស្រីវ័យក្មេងកញ្ញា Stella ក៏ស្រាប់តែបានបង្ហោះសារមួយឃ្លា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំចូលចិត្តយើង» ជាមួយរូបគូគ្នានឹងលោក ហេង វិសាល។
គ្រាន់តែឃើញភ្លាមធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់នឹកស្មានតែកញ្ញា Stella សារភាពស្នេហ៍ទៅលោក ហេង វិសាល តែការពិតកញ្ញា Stella គឺចង់សំដៅទៅលើផលិតផលថែរក្សាសម្រស់ skin7 7days ដែលនាងពិតជាមានការពេញចិត្តយ៉ាងខ្លាំងទៅលើគុណភាពរបស់វា និងបានញ៉ាំវាជារៀងរាល់ថ្ងៃផងដែរ។
Skin7 7 Day Fiber Collagen គឺជាអាហារបំប៉នជួយលាងសម្អាតកាកសំណល់ក្នុងក្រពះពោះវៀន បណ្តេញជាតិពុលចេញពីខ្លួនប្រាណ ជួយសម្រក និងរក្សារាងឱ្យស្អាត ជាពិសេសមាន Collagen ធ្វើឱ្យស្បែកសភ្លឺថ្លាចេញពីខាងក្នុងតែម្តង។ ហើយក៏ជាផលិតផលថ្មីរបស់ក្រុមហ៊ុន Skin7 ដែលមានកេរ្ត៍ឈ្មោះល្បីខ្លាំងនៅលើទីផ្សារកម្ពុជាដូចដែលបងប្អូនបានស្គាល់កន្លងមកផងដែរ។
ទាំងនេះហើយដែលជាហេតុធ្វើឱ្យតារាសម្តែងស្រីមុខស្រស់កូនកាត់ខ្មែរ-ប៊ុលការីកញ្ញា Stella ជាប់ចិត្តជាមួយនឹងផលិតផល skin7 7days ជាប្រចាំ កាន់តែញ៉ាំ កាន់តែស្អាត ដូចដែលអ្នកដែលអ្នកទាំងអស់គ្នាបានឃើញសម្រស់របស់នាងបច្ចុប្បន្ននេះស្រាប់ហើយ៕
ដូច្នេះបើចង់ស្រស់ស្អាតដូចកញ្ញា Stella កុំភ្លេចញ៉ាំផលិតផលថែរក្សាសម្រស់ skin7 7days ណា៎!