ចិន៖ រឿងដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើង ក្រោយគេប្រទះឃើញឱសថការីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់សម្រាក បន្ទាប់ពីខំប្រឹងធ្វើការរហូតដល់ ហួសកម្លាំងក្នុងរយៈពេល ១០ ថ្ងៃជាប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មានក្នុងស្រុកមួយ បុគ្គលិកពេទ្យខាងលើត្រូវបានគេស្គាល់ឈ្មោះថា សុង យីងជី ដែលមានវ័យទើបតែ ២៨ ឆ្នាំ ប៉ុណ្ណោះ។ លោក ជាអនុប្រធានក្រុមឱសថ នៅមណ្ឌលសុខភាពមួយនៅក្នុងស្រុក Henshang ហើយនៅពេលដែលវីរុសថ្មីកំពុងផ្ទុះខ្លាំង លោកក៏បានចូលរួមក្នុងយុទ្ធនាការសង្គ្រោះអ្នកឆ្លងវីរុសប្រភេទថ្មី ផងដែរ។

លោក យីងជី បានចូលរួមជាមួយគ្រូពេទ្យមួយក្រុម ដែលត្រូវប្រចាំការនៅ Yuelin Expressway ។ ដោយមើលឃើញថា អ្នកជំងឺមានការកើនឡើងជារៀងរាល់ថ្ងៃ ដូចនេះលោកបានសម្រេចចិត្តធ្វើការជារៀងរាល់ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី ២៥ ខែមករា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ ឱសថការីរូបនេះ មានតួនាទីជាអ្នកទទួលបន្ទុកផ្នែកផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ អស់រយៈពេល ១០ ថ្ងៃ ៩ យប់ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង។ រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ លោកបានប្ដូវេនធ្វើការនៅម៉ោង ១២ ព្រឹក ហើយបានត្រលប់ទៅកន្លែងស្នាក់នៅ ដើម្បីសម្រាក។
តែជាអកុសល ឱសថការីវ័យក្មេងរូបនេះ ត្រូវបានក្រុមការងារប្រទះឃើញដេកស្លាប់យ៉ាងស្ដូកស្ដឹងនៅក្នុងបន្ទប់របស់លោក។ ហើយជុំវិញ ការស្លាប់នេះដែរ គេជឿថាបណ្ដាលមកពីបញ្ហាកាំងបេះដូង ដោយសារការធ្វើការហួលកម្លាំងជាច្រើនថ្ងៃជាប់គ្នា។
ទោះជាយ៉ាងណាក៏ដោយ មូលហេតុប្រាកដនៃការស្លាប់យ៉ាងណានោះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ គឺត្រូវរងចាំការស៊ើបអង្កេតរបស់អាជ្ញាធរជាមុនសិន៕

