អ្នកណាមិនរំភើប ស្វាមីដ៏ល្អរបស់ Aimee ត្រៀមកាដូដ៏ពិសេស​ ធ្វើឲ្យនាងទប់ទឹកភ្នែកមិនចង់បាន (មានវីដេអូ)

//s5.kh1.co/56/56aff5d49a6221c7150fb9e1a31208cf71de4b91.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ពិតជាធ្វើឲ្យគេឯងច្រណែនមែន ស្វាមីដ៏ល្អ របស់ តារាសម្ដែងស្រី Aimee បានផ្ដល់ភាពភ្ញាក់ផ្អើលដល់នាង ដោយបានត្រៀមកាដូដ៏ពិសេសអស្ចារ្យ ដែលជាចិញ្ចៀនពេជ្រយ៉ាងប្រណីត នៅក្នុងថ្ងៃខួបកំណើតរបស់នាង

ថៃ៖ អាចនិយាយបានថា ពិតជាគូស្វាមីភរិយាដែលមានសុភមង្គលមួយ រវាង តារាសម្ដែងស្រី Aimee Morakot និង លោក James Jirayuth ដែលបានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរតែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នា និងធ្វើឲ្យអ្នកគាំទ្រតែងតែតាមដាន ក៏ដូចជាមានការកោតសរសើរដល់ស្វាមីភរិយាមួយគូនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Aimee និង ស្វាមី មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងម្ដងណាឡើយ ជាពិសេសតែងតែនាំមកនូវភាពភ្ញាក់ផ្អើល និងធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើអ្នកទាំងពីរជានិច្ច។ ម៉្យាងវិញទៀត កាលពីពេលថ្មីៗនេះ ស្វាមីរបស់ Aimee បានធ្វើការពញ្ញាក់អារម្មណ៍ទៅដល់នាង ដោយសារតែនៅថ្ងៃពិសេសមួយដែលជាថ្ងៃកំណើតរបស់ Aimee ដូច្នេះហើយ ស្វាមីរបស់នាងបាននាំទៅបរិភោគអាហារពេលល្ងាចយ៉ាងប្រណីត។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ សា្វមីរបស់ Aimee បានឲ្យកាដូដ៏អស្ចារ្យមួយ រហូតដល់នាងស្រក់ទឹកភ្នែក។ ក្នុងនោះ Aimee បានបង្ហោះឃ្លីបវីដេអូមួយ ខណៈពេលកំពុងស្រាយកញ្ចប់កាដូ ដោយការទន្ទឹងរង់ចាំដ៏រំភើប ហើយនៅពេលដែលនាងបានឃើញរបស់នៅក្នុងប្រអប់នោះ ពិតជាធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់ទប់ទឹកភ្នែកមិនបាន ព្រោះនៅក្នុងប្រអប់នោះ គឺជាចិញ្ចៀនពេជ្រដ៏ប្រណីត ដែលស្វាមីរបស់នាង បានរៀបចំជាកាដូយ៉ាងពិសេសក្នុងថ្ងៃខួបកំណើតរបស់នាងផងដែរ។

នៅពេលដែលបានឃើញបែបនេះ ពិតជាធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ច្រណែននឹងនាងណាស់ ព្រោះនាងមានស្វាមីដ៏ល្អ ចេះយកចិត្តទុកដាក់ ព្រមទាំងធ្វើឲ្យនាងមានសេចក្ដីសុខផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Aimee
Aimee
Aimee 
Aimee 
Aimee
Aimee
Aimee និង ស្វាមី
Aimee និង ស្វាមី
Aimee និង ស្វាមី
Aimee និង ស្វាមី
Aimee និង គ្រួសារ
Aimee និង គ្រួសារ
Aimee
Aimee
Aimee
Aimee
Aimee
Aimee
ចិញ្ចៀនពេជ្រ
ចិញ្ចៀនពេជ្រ
វីដេអូដែល Aimee បើកប្រអប់កាដូ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T