វាអាចពិបាកក្នុងការស្រាវជ្រាវរក hacker នៅលើ computer ព្រោះថា hacker នឹងបិទបាំង ឬក្លែងបន្លំសកម្មភាពរបស់ពួកគេមិនឱ្យអ្នកដឹងឡើយ។ ខាងក្រោមនេះគឺជារឿងធម្មតាបំផុតដែលអ្នកអាចកត់សម្គាល់ ឬធ្វើការសង្ស័យបន្ទាប់ពីកុំព្យូទ័រត្រូវបានគេ hack។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNote: វាពិតជាពិបាកណាស់ ប្រសិនបើមិនអាចធ្វើទៅបានដើម្បីកំណត់ថា តើនរណា hack computer ឬក៏ នរណាកំពុងធ្វើសកម្មភាពលួចប្រើ computer របស់អ្នក។
Tip: ភាគច្រើននៃ computer ដែលមានបញ្ហា មិនមែនសុទ្ធតែបណ្តាលមកពីពួក hacker នោះទេ។ ប៉ុន្តែវាជារឿងធម្មតាទេដែល computer ត្រូវចូលដោយមេរោគជាជាងការលួចចូល។
1. New programs installed
ក្នុងស្ថានភាពខ្លះអ្នកអាចឃើញកម្មវិធីឬឯកសារថ្មីៗនៅលើ computer។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់តែម្នាក់គត់នៅលើ computer ហើយកម្មវិធីថ្មីៗត្រូវបានតម្លើងវាអាចជាការបង្ហាញថាវាត្រូវបានគេលួចចូល។ ទោះយ៉ាងណាក៏ដោយវាក៏មានហេតុផលស្រប មួយចំនួនដែលកម្មវិធីថ្មីអាចលេចឡើងនៅលើ computer ដូចបានរៀបរាប់ខាងក្រោម៖
- Operating System ឬក៏កម្មវិធីផ្សេងៗទៀតទទួលបានការ Updates ដែលជាហេតុធ្វើឱ្យកើតមាននូវ program ឬក៏ file ថ្មីៗ
- នៅពេលអ្នកដំឡើងកម្មវិធីថ្មី កម្មវិធីផ្សេងទៀតអាចត្រូវបានតំឡើងជាមួយវាផងដែរ ដែរខ្លះអាចជាកម្មវិធីល្អ ហើយខ្លះទៀតជាកម្មវិធីដែលបង្ករបញ្ហាដល់យើងផងដែរ
- ប្រសិនបើអ្នកសង្ស័យថានរណាម្នាក់ប្រហែលជាបានប្រើម៉ាស៊ីនរបស់អ្នកសូមសួរថា តើពួកគេបានដំឡើងកម្មវិធីថ្មីនៅលើម៉ាស៊ីនរបស់អ្នកដែរ ឬទេ?
ខាងក្រោមនេះគឺជាបញ្ជីរាយឈ្មោះកម្មវិធីដែលអាចបង្ហាញថាជាក្រុម hacker មាននៅលើ computer៖
- Backdoor និង Trojans គឺជាកម្មវិធីទូទៅបំផុតដែលបានតំឡើងនៅលើ computer បន្ទាប់ពីវាត្រូវបានគេលួចចូល។ កម្មវិធីទាំងនេះអាចអនុញ្ញាតឱ្យពួក Hacker ទទួលបាននូវព័ត៌មានជាច្រើនដែលផ្ទុកនៅក្នុងកុំព្យូទ័ររបស់អ្នក។
- IRC Clients ជាមធ្យោបាយធម្មតាមួយផ្សេងទៀតសម្រាប់ពួក Hacker ដើម្បីចូលទៅក្នុងកុំព្យូទ័រឬបញ្ជាកុំព្យូទ័រពីចម្ងាយ(remotely control)។
- Spyware គឺជាកម្មវិធីមួយដែលអាចប្រមូលយកព័ត៌មាន ពីនរណាម្នាក់ ឬ ពីអង្គភាពណាមួយ ដោយមិនអោយពួកគេដឹងខ្លួនឡើយ។ Spyware ចែកចេញជា ៤ ប្រភេទគឺ៖ System Monitor, Trojans, Adware និង Tracking Cookies។ ចំពោះហានិភ័យរបស់ពពួក Spyware នេះគឺអាចអោយលោកអ្នកប្រឈមមុខនិងពួក hacker ចូលមក hack យកនូវរាល់ទិន្នន័យ ឬឯកសារផ្សេងៗនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។
2. Computer passwords have changed
- Online password ពេលខ្លះ បន្ទាប់ពីOnline Account ត្រូវបានគេវាយលុកដោយ hacker ផ្លាស់ប្តូរលេខសម្ងាត់ទៅកាន់ Account។ បន្ទាប់មកម្ចាស់ account ព្យាយាមប្រើមុខងារ forgot password ដើម្បី reset password ឡើងវិញ។ ប្រសិនបើ e-mail address របស់អ្នកបាន reset password ហើយមុខងារនេះមិនដំណើរការសូមទាក់ទងក្រុមហ៊ុនដែលផ្តល់សេវាកម្ម។ ពួកគេគឺជាមនុស្សតែម្នាក់គត់ដែលអាច reset account របស់អ្នកឡើងវិញហើយអាចអ្នកគ្រប់គ្រងវាវិញបាន។
- Local computer password ប្រសិនបើ password log into computer របស់អ្នកត្រូវបាន change វាប្រហែលជាត្រូវបាន hack ពីព្រោះវាគ្មានហេតុផលអ្វីដែរ password វាប្តូរដោយខ្លួនវានោះទេ។
3. E-mail spam being sent
នៅពេល e-mail account ត្រូវបានគ្រប់គ្រងដោយអ្នកដទៃអ្នកវាយប្រហារតែងតែប្រើ account នោះដើម្បីផ្សព្វផ្សាយសារឥតបានការនិងមេរោគ។ ប្រសិនបើមិត្តភក្តិគ្រួសារឬមិត្តរួមការងាររបស់អ្នកកំពុងទទួល e-mail ផ្សាយពាណិជ្ជកម្មពី e-mail របស់អ្នកអាចត្រូវបានគេលួច។ ដូចនេះគួរតែចូលទៅក្នុង e-mail account របស់អ្នកហើយប្តូរលេខសម្ងាត់គណនីរបស់អ្នក។
Tip: E-mail Address ក៏អាចត្រូវបាន spoofed ដោយមិនចាំបាច់លួចចូលគណនី។ បន្ទាប់ពីផ្លាស់ប្តូរលេខសំងាត់ e-mail ប្រសិនបើមិត្តភក្តិរបស់អ្នកបន្តទទួលអ៊ីមែលដែលអ្នកមិនបានផ្ញើវាទំនងជាមាននរណាម្នាក់កំពុងលួចបន្លំ e-mail address របស់អ្នកហើយ។
4. Unknown program requesting access
កម្មវិធី Computer Security និង Firewalls ជួយរឹតត្បិតការចូលប្រើសម្រាប់គោលបំណងសុវត្ថិភាព។ ប្រសិនបើ computer ជម្រុញឱ្យចូលប្រើកម្មវិធីដែលអ្នកមិនដឹង ឬក៏កម្មវិធីបញ្ឆោតប្រហែលជាត្រូវបានដំឡើង ដូច្នេះវាអាចប្រហែលជាត្រូវបានគេលួចចូល ព្រោះកម្មវិធីទាំងនោះវាអាចជាផ្លូវ សម្រាប់ attacks ចូលទៅ access Computer របស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាហេតុអ្វីបានជាកម្មវិធីមួយដែលអ្នកមិនស្គាល់ត្រូវការ ប្រើ Internet យើងសូមណែនាំឱ្យបិទការចូលប្រើកម្មវិធីនោះ។
5. Security program uninstalled
ប្រសិនបើកម្មវិធីកំចាត់មេរោគរបស់កុំព្យូទ័រឬ firewalls ត្រូវបានលុបចោលឬបិទវាក៏អាចជាការបង្ហាញពីកុំព្យូទ័រដែលត្រូវបានគេលួចចូលដែរ។ អ្នកលួចអាចបិទកម្មវិធីទាំងនេះដើម្បីជួយលាក់ការព្រមានដែលនឹងលេចចេញពេលពួកគេកំពុងស្ថិតនៅលើម៉ាស៊ីនរបស់អ្នក។
Note: Virus ក៏អាចបិទកម្មវិធីកំចាត់មេរោគ ឬក៏ Virus ទាំងនោះអាចទៅបង្កការរំខានដល់កម្មវិធីប្រឆាំងមេរោគផងដែរ។
6. Computer is doing things by itself
ប្រសិនបើកុំព្យូទ័ររបស់អ្នកត្រូវបានផ្ទុកនូវឯកសារ ព័ត៌មានសំខាន់ ឬអ្វីៗដែលចាំបាច់ផ្សេងៗទៀត វាអាចឱ្យភាគីទីបីដែលមានគំនិតអាក្រក់ចង់គ្រប់គ្រងកុំព្យូទ័ររបស់អ្នក ពីចម្ងាយប្រតិបត្តិកម្មវិធីណាមួយដែលអ្នកមានសិទ្ធិដំណើរការ។ ប្រសិនបើពួកគេកំពុងគ្រប់គ្រង computer របស់អ្នកពួកគេថែមទាំងអាចបញ្ជា computer ដូចជាពួកគេកំពុងអង្គុយនៅតុរបស់អ្នកដោយប្រើ Keyboard និង Mouse របស់អ្នក។
ឧទាហរណ៍: mouse, cursor អាចត្រូវបានផ្លាស់ទីឬអ្វីមួយអាចត្រូវបានវាយបញ្ចូល។ ប្រសិនបើអ្នកឃើញថាកុំព្យួទ័រធ្វើអ្វីមួយដូចជា មាននរណាម្នាក់កំពុងគ្រប់គ្រងនោះប្រព័ន្ធរបស់អ្នកទំនងជាត្រូវបានគេលួចចូលប្រើហើយ។នៅមានចំំណុចដែលគួរឱ្យកត់សម្គាស់ផ្សេងក្រៅពីការរៀបរាប់នៅខាងលើនេះផងដែរ៕