សង្គម
២២-កក្កដា-២០២០ ១ល្ងាច · ៥ ឆ្នាំមុនធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ ដាក់ដំណើរការទីតាំងស្វ័យសេវាធនាគារដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូង មានទីតាំងនៅកែងផ្លូវ 182 និងផ្លូវ 217 នៅតំបន់នាងគង្ហីង ក្នុងរាជធានីភ្នំពេញ។
ភ្នំពេញ៖ ធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ ដាក់ដំណើរការទីតាំងស្វ័យសេវាធនាគារដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូង មានទីតាំងនៅកែងផ្លូវ 182 និងផ្លូវ
217 នៅតំបន់នាងគង្ហីង ក្នុងរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សABA 24/7 បើកដំណើរការ 24 ម៉ោង និង
7 ថ្ងៃក្នុងមួយសបា្តហ៍ ដើម្បីជួយឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា ការដាក់ប្រាក់ ការដកប្រាក់ ការដាក់មូលប្បទានប័ត្រ
ដោយមិនចាំបាច់រង់ចាំនៅតាមសាខាធនាគារឡើយ។
ABA 24/7 ជាទីតាំងដំបូងរបស់ធនាគារ សម្រាប់ផ្តល់សេវាដាក់មូលប្បទានប័ត្រតាមម៉ាស៊ីនស្វ័យសេវា។ ម៉ាស៊ីននេះទទួលមូលប្បទានប័ត្រនានា ដែលចេញដោយអតិថិជនធនាគារ ABA ព្រមទាំងមូលប្បទានប័ត្រពីធនាគារទាំងអស់នៅប្រទេសកម្ពុជា។ រយៈពេលដាក់ប្រាក់មូលប្បទានប័ត្រ មានដូចខាងក្រោម៖
នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ
ABA លោក ម៉ី ប៉ូលីន មានប្រសាសន៍នៅពេលដាក់ឲ្យដំណើរការ ថា៖
លោកបានបន្ថែមទៀតថា៖
សម្រាប់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងស្វ័យសេវាធនាគារ ABA 24/7 សូមទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 023 225 333។ សម្រាប់ព័ត៌មានបន្ថែមអំពីទីតាំងស្វ័យសេវាធនាគារ ABA 24/7 នៅត្រង់នេះ https://www.ababank.com/km/aba-24-7/ ។
គិតត្រឹមត្រីមាសទីពីរ ឆ្នាំ 2020 ធនាគារ
ABA មានបណ្តាញម៉ាស៊ីន
ATM ធំជាងគេបំផុតទីពីរនៅប្រទេសកម្ពុជាដែលមានម៉ាស៊ីន ATM ចំនួន
370 គ្រឿង។ លើសពីនេះ ធនាគារ
ABA បម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនតាមរយៈម៉ាស៊ីនដាក់ប្រាក់ចំនួន
188 គ្រឿង និងម៉ាស៊ីនដកដាក់ប្រាក់ចំនួន 82 គ្រឿង៕