ភ្នំពេញ៖ ថ្មីៗនេះក្រោយពីតារាចម្រៀងនិង និពន្ធ លោក ងួន ចាន់ ដេវីត ដែលមានឈ្មៅក្រៅហៅ G Devith បានសម្រចចិត្តសាងផ្នួសដោយបួសជាព្រះសង្ឃរួចមក គេក៏ក្រឡេកឃើញថាមានគណនីប្អូនស្រីរបស់តារាប្រុសរូបនេះបានសរសេររៀបអំពីពាក្យពេចន៍មួយចំនួនដែលនៅកប់ក្នុងចិត្ត ទៅលើបងប្រុសរបស់ខ្លួន ដោយបង្កប់នូវអត្ថន័យចាក់ខ្លាំងមិនធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ Ngoun Chan Dariya ដែលត្រូវជាប្អូនស្រីរបស់តារាចម្រៀងរូបនេះ បានសរសេរៀបរាប់អារម្មណ៍ដែលខ្លួនមានដូចតទៅថា៖
ខ្ញុំពិតជាមានមោទនភាពចំពោះលោកបងជាអនេកប្បការ ព្រោះលោកបងបានបំពេញនូវតួនាទីជាកូនប្រុសដើមទ្រូង៥ហត្ថ ហើយក៏បានបំពេញនូវអ្វីដែលលោកបងប៉ងប្រាថ្នាជាយូរមកហើយ
សូមលោកបងជ្រះថ្លាក្នុងផ្លូវសាសនា យកព្រះធម៌ជាអ្នកនាំផ្លូវទៅរកសេចក្ដីស្ងប់សុខ សូមឲ្យជៀសផុតនូវទុក្ខទាំងឡាយទាំងពួង។ ក្នុងនាមខ្ញុំជាប្អូនស្រី សូមអនុមោទនាដោយសេចក្តីជ្រះថ្លាជាទីបំផុត។
ក្រោយពីបានឃើញដូច្នេះរួចមក មហាជននិង ហ្វេនរបស់តារាប្រុសវ័យក្មេងរូបនេះបាន នាំគ្នាសម្តែងក្តីនឹករលឹកដល់តារាប្រុសរូបនេះ ដែលបានផ្អាកពីវិស័យសិល្បៈមួយរយៈ ដោយចូលសាងផ្នួសបួសជាព្រះសង្ឃ ដោយមិនដឹងថាពេលណាគាត់នឹងត្រលប់មកនោះឡើយ៕
សូមចូលមើលរូបភាពខាងក្រោម៖






