បរទេស៖ កាលពីថ្មីៗនេះតារាចម្រៀងរ៉េបសញ្ជាតិអាមេរិក Cardi B បានដើរបង្អួតរាងមួយទំហឹង ជាមួយសម្លៀកបំពាក់សាមញ្ញ ខណៈពេលដែលកំពុងដើររកទិញឥវ៉ាន់នៅតាមផ្សារទំនើបៗ នៅតាមដងផ្លូវមួយដែលមានទីតាំងស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ារ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មើលទៅតារាស្រីម្នាក់នេះ តែងខ្លួនធម្មតាៗ ដោយមើលទៅមួយភ្លែតប្រាកដជាមិនដឹងថា នាងជាតារាល្បីឡើយ ដោយការស្លៀកពាក់សាមញ្ញៗ ម៉ាសពណ៍ផ្កាឈូក សំពីងសំពោង អាវពណ៍ផ្ទៃមេឃ ខោក្រណាត់ពណ៍ខ្មៅជាមួយនិង ស្បែកជើងស៊ក ប៉ុន្តែគ្រាន់តែប៉ុន្មានចំណុចតូចៗទាំងនេះមិនអាចបំភាន់ភ្នែកអ្នកគាំទ្រនិង អ្នកប្រមាញ់រូបថតបានឡើយ ដោយពួកគេអាចចំណាំរូបរាងតារាស្រីនេះបាន តាមរយៈភ្នែកនិងរាងរៅរបស់នាងបានយ៉ាងច្បាស់ផងដែរ។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗមួយចំនួនក៏រិះគន់ ដល់ការច្នៃម៉ូតមួយនេះដែរ ដោយសារតែមើលទៅកាន់ Cardi B ហាក់បីដូចជាមិនមានភាពលេចធ្លោទាក់ទាក់ទាញ អាចនិយាយបានថា មិនសមជាតារាល្បីទាល់តែសោះផងដែរ ប៉ុន្តែមួយចំនួនបានសរសើរនាង ដែលស្លៀកពាក់ធម្មតាៗ ទោះបីជាសល់លុយរាប់លានដុល្លារក្តី៕
សូមចូលមើលរូបភាពខាងក្រោម៖