ភ្នំពេញ៖ អតីតារាសម្ដែងពោរពេញដោយសមត្ថភាព និងមានឈ្មោះល្បីល្បាញលោក យុត្ថារ៉ា ឆានី បច្ចុប្បន្ន តារាប្រុសរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយពេលនេះ លោកក៏កំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយភរិយាក្រោយ និងកូនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី អតីតារាសម្ដែងរូបនេះ បានផ្អាកពីការងារសិល្បៈ តែលោកនៅតែមានមហាជន និងហ្វេនៗជាច្រើនចង់ដឹងលឺពីជីវិតឯកជនលោកដដែល។ បើក្រឡេកទៅមើលពីជីវិតរស់នៅ នាពេលនេះរបស់លោក យុត្ថារ៉ា ឆានី វិញ ឃើញថា តារាប្រុសរូបនេះ កំពុងកសាងជីវិតគ្រួសារថ្មីយ៉ាងមានសុភមង្គលខ្លាំងតែម្ដង ក្រោយរៀបការជាមួយភរិយាក្រោយអស់ជាច្រើនឆ្នាំកន្លងមកនេះ។
ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពជាមួយភរិយា និងកូនស្រី ពេលទៅដើរលេងនៅឧទ្យានជាតិគីរីរម្យជាលក្ខណៈគ្រួសារផងដែរ បើមើលតាមរូបភាពជាច្រើនសន្លឹកដែលតារារូបនេះ បានបង្ហោះ មើលទៅពិតជាមានក្ដីសុខ និងបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។
ជាការពិត បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានឃើញរូបភាពថ្មីជាច្រើនសន្លឹករបស់ លោក យុត្ថារ៉ា ឆានី ជាមួយភរិយា និងកូនរួចមក មានហ្វេនជាច្រើនលួចច្រណែននឹងជីវិត ក្រុមគ្រួសារលោកស្ទើរតែគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖