ភ្នំពេញ៖ កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ (Miss Universe Cambodia 2018) កញ្ញា រឿន ណាត ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នា លាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ទាំងទឹកមុខ កាយវិការនិងរូបរាង គឺសាកសមឥតទាស់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែអ្វីដែល បានបង្ករឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនគ្រប់គ្នា ខណៈពេលដែលក្រុមការងារអ្នករៀបចំកំពុងធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុក បង្ហាញអំពីសកម្មភាពថតឈុតអប្សរារបស់ រឿនណាត ពេលនោះ ស្រាប់តែគេចាប់អារម្មណ៍ថា នាងបានបង្ហាញនូវកាយវិការប្លែកៗខុសពីចរិតនាងពិតទាំងស្រុង ដែលគេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសណ្ឋិត ដោយបានសម្ដែងចេញជាកាយវិការទន់ភ្លន់ ញញឹមទាំងស្រក់ទឹកភ្នែក សួរអ្វីក៏មិននិយាយ គិតតែក្រវីក្បាល និងឈររេរាំយ៉ាងគួរឲ្យស្រណោះ។
ទន្ទឹមនឹងនេះដែរ ពេលឃើញបែបនេះហើយ ក្រុមការងារទាំងអស់ ក៏បានធ្វើការបញ្ចប់ការ Live ភ្លាមៗ ទើបក្រោយមក អ្នករៀបចំ និងជាអ្នកតម្លើងឈុតមួយនេះជូន រឿន ណាត ក៏បានចេញមកសរសេររៀបរាប់ជាហូរហែរលើគណនីហ្វេសប៊ុកឈ្មោះ Skor Krob ដែលស្ដាប់ហើយ ពិតជាគួរឲ្យព្រឺសម្បុរខ្លាំងមែន ដោយលោកបាននិយាយថា៖
យ៉ាងណាមិញ ក្រោយមានហេតុការណ៍បែបនេះកើតឡើងលើតារាស្រីរូបនេះ អ្នកគ្រប់គ្នា ពិតជាស្ទើរតែនឹកស្មានមិនដល់នោះឡើយ តែយ៉ាងណា សម្រាប់សមិទ្ធផលថ្មីមួយនេះ រឿន ណាត ពិតជាធ្វើបានល្អខ្លាំងណាស់ ដែលនាងត្រូវបានគេសរសើរគ្រប់គ្នាផងដែរ៕
ទស្សនារូបភាព និង វីដេអូខាងក្រោម៖