ភ្នំពេញ៖ ទោះជាមានស្វាមី និងកូនប្រុសតូចរួចទៅហើយ តែតារាសម្ដែងស្រី អ្នកនាង នៅ សូនីតា នៅតែមានភាពល្បីល្បាញ និងប្រជាប្រិយភាព ដែលទទួលបានពីការគាំទ្ររបស់ទស្សនិកជនជាច្រើន ចំពោះ សមត្ថភាព ក៏ដូចជារូបសម្រស់របស់នាង ផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកមកមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះ នៅក្នុងជីវិតគ្រួសារ ក៏កាន់តែមានក្ដីសុខទ្វេដង ក្នុងគ្រួសារមួយដ៏ពេញលេញ ថែមទាំងមានភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីស្វាមីរបស់ខ្លួន បន្ទាប់ពីបានសាងស្នេហ៍នឹងគ្នាអស់រយៈពេល ជាច្រើនឆ្នាំ។
ជាក់ស្ដែង កាលពីមុននេះបន្តិច អ្នកនាង ក៏បានបង្ហាញពីទិដ្ឋភាព នៅក្នុងការរៀបចំធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់ ២ ឆ្នាំ ក្នុងពេលដែលបានចាប់ដៃគ្នាជាប្ដីប្រពន្ធ ដែលនៅក្នុងកម្មវិធីមួយនេះ អ្នកនាង និងស្វាមី បានរៀបចំ ក៏ដូចជា មានការតុបតែងយ៉ាងសាមញ្ញ ជាមួយនឹងក្រុមគ្រួសារ ប៉ុន្តែធ្វើឲ្យមើលពី សុភមង្គល និងក្ដីស្រលាញ់ពីស្វាមីភរិយាមួយគូ ដែលមានភាពស្មោះស្ម័គ្រ ចំពោះគ្នាទៅវិញទៅមកថែមទៀត។
ជាពិសេស នោះគឺ នាងថែមទាំងបានបង្ហោះសារ ប្រាប់ឲ្យដឹងថា ទោះជាមិនមានកាដូអ្វីពិសេស ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ តែស្វាមីនាងក៏បានទិញអាវជូននាង ខណៈពេលដែលនាងក៏បានពាក់វាចូលរួមនៅក្នុងកម្មវិធីមួយនេះ យ៉ាងមានក្ដីសុខ ៕
សូមទស្សនារូបភាពខាងក្រោម៖