ថៃ៖ នាពេលកន្លងមក តារាសម្ដែងប្រុសកូនកាត់បីសាសន៍ Sunny Suwanmethanon ដែលហ្វេនៗតារាថៃ ភាគច្រើនតែងតែបានស្គាល់លោក តាមរយៈខ្សែភាពល្បីៗជាច្រើន ពិសេសរូបរាងដ៏សង្ហា និងការលេងទឹកមុខសុភាពៗ ស្មើៗ របស់លោកផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះទៀតសោត មិនថានៅក្នុងការសម្ដែងភាពយន្ត និងជីវិតខាងក្រៅនោះទេ យើងសង្កេតឃើញថា តារាប្រុសវ័យ ៣៩ឆ្នាំរូបនេះ មានចរិតស្ញៀមស្ងាត់មិនសូវមាត់ក និងមិនសូវបង្ហាញស្នាមញញឹម ឲ្យហ្វេនៗបានឃើញច្រើននោះឡើយ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ Sunny ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ពេលទៅដើរលេងនៅឯសមុទ្រផងដែរ។ ប៉ុន្តែរូបភាពទាំងអស់នោះ Sunny ថតតែម្នាក់ឯងប៉ុណ្ណោះ ជាមួយនិងស្ទាយ៍លេងទឹកមុខស្មើៗ គួរឲ្យស្រណោះ បង្ហាញដល់អ្នកគាំទ្រ ពីភាពស្រងូតស្រងាត់របស់លោក ដោយគ្រប់រូបទាំងអស់ មើលទៅពិតជាគួរឲ្យកម្សត់ខ្លាំងមែនទែន។
យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះ ពិតជាទាក់ទាញចិត្ត អ្នកដែលនៅ Single យូរដូចលោកឲ្យមានការចែករំលែកជាហូរហែរ ហើយក្នុងនោះក៏មានហ្វេនៗជាច្រើន បានចូលមកជជែកកម្សាន្ត រួមនឹងពាក្យបង្អាប់បែបលេងសើចតាមរយៈខមិនទៅតារារូបនេះដែរ ពិសេសគេក៏នាំគ្នាលើកទឹកចិត្ត និងចង់ឃើញ Sunny មានស្នាមញញឹមឲ្យបានច្រើនជាងនេះជូនដល់ហ្វេនៗផងដែរ៕
ទស្សនារូបភាពខាងក្រោម៖