ភ្នំពេញ៖ ទស្សនិកជនដែលនិយមទស្សនារឿងភាគខ្មែរបុរាណកំឡុងឆ្នាំ ២០០០ជាង ច្បាស់ជាបានស្គាល់នៅតួអង្គសំខាន់ក្មេងប្រុស តែងតែដើរតួជាព្រះរាជបុត្រតូច នៅក្នុងរឿង ព្រះលក្ខសិនវង្ស នាងព្រាហ្មកេសរ និងរឿងភាគដទៃផ្សេងទៀតជាមិនខាន ។ ដោយក្មេងប្រុសរូបនេះ ពិតជាបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរនៅស្នដៃនៃការសម្ដែងរបស់រូបគេ មិនថាដើរតួអង្គបែបណាក៏ដោយ ហើយគ្រប់រឿងដែលកុមារារូបនេះ លេងសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង មិនតែប៉ុណ្ណោះ តារាសម្ដែងវ័យក្មេងរូបនេះ បានសម្ដែងក្នុងរឿងជាច្រើន ហើយសុទ្ធសឹងតែជាតួធំ សំខាន់នៅក្នុងសាច់រឿងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាសម្ដែងរូបនេះ បានបាត់មុខពីវិស័យសិល្បៈផងដែរ ជាពិសេស ធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឃើញនៅរូបសម្បត្តិក្មេងប្រុសរូបនេះ ពេលធំពេញវ័យ និងចង់ដឹងពីជីវិតរស់នៅនាពេលនេះផងដែរ។ ដោយ តារារូបនេះ មានឈ្មោះ ឈួន ច័ន្ទរដ្ឋា ពេលនេះ អតីតតារាសម្ដែងវ័យក្មេងរូបនេះ ក៏ធំពេញវ័យ ចំណែកមុខមាត់នៅតែសង្ហា គួរឲ្យចាប់អារម្មណ៍មិនចាញ់កាលនៅពីក្មេងប៉ុន្មានឡើយ។
ម្យ៉ាងវិញទៀត ក្រោយផ្អាកពីសិល្បៈមួយរយៈធំកន្លងមកនេះ លោកបានរៀបការ និងកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ និងសុភមង្គលតែម្ដង ដោយបច្ចុប្បន្នតារារូបនេះក៏មានកូនប្រុសម្នាក់ មានមុខមាត់សង្ហា គួរឲ្យក្នាញ់មិនចាញ់កាលលោកនៅពីក្មេងឡើយ។ បើងាកទៅមើលេជីវិតរស់នៅបន្ទាប់ពីកសាងជីវិតគ្រួសាររួចមក អតីតតារារូបនេះ តែងតែបង្ហោះរូបភាពជាមួយភរិយា និងកូនលើបណ្ដាញសង្គមជានិច្ច ហើយគ្រប់រូបភាពទាំងនោះ លោកបានបង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អតីតតារាសម្ដែងដើរតួនៅក្នុងរឿងភាគបុរាណ ព្រះលក្ខសិនវង្ស នាងព្រាហ្មកេសរ និងរឿងជាច្រើនផ្សេងទៀត បានផ្អាកពីការងារសិល្បៈច្រើនឆ្នាំមកហើយ ដោយពេលនេះ លោកបានប្រើជីវិតយ៉ាងសាមញ្ញ ដើម្បីរស់នៅជាមួយភរិយា និងកូនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖