ថៃ៖ អាចនិយាយបានថា តារាសម្ដែងជើងចាស់ លោក Big Sarut គឺជាតារាប្រុសមួយរូប ដែលមានឈ្មោះបោះសម្លេងជាង ២០ឆ្នាំមកហើយ នៅក្នុងចង្កោមសិល្បៈថៃ ហើយបច្ចុប្បន្នលោកក៏នៅតែមានប្រជាប្រិយភាពខ្លាំងផងដែរ ពិសេសបើតាមចាំបាន តារាប្រុសរូបនេះ ក៏មានគេស្គាល់លោកច្រើនតាមរយៈតួអង្គស្ដេចក្នុងរឿង «បុព្វេសន្និវាស» ផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកមើលជីវិតឯកជនរបស់តារាប្រុសវ័យ ៤៨ឆ្នាំរូបនេះវិញ ចាប់តាំងពីបានរៀបការកាលពីឆ្នាំ ២០១៩ កន្លងទៅ យើងសង្កេតឃើញថា ចំណងអាពាហ៍ពិពាហ៍របស់លោក និងប្រពន្ធនៅតែអាចរស់នៅចុះសម្រុងនឹងគ្នាដដែលផងដែរ បើទោះបីជាលោកបានជ្រើសរើសនារីដែលមានរូបរាងធាត់ គីឡូច្រើន និងធ្លាប់ទទួលបានការរិះគន់នូវពាក្យសម្ដីមិនល្អ ពីមហាជនគ្រប់មជ្ឈដ្ឋានច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែប្ដីប្រពន្ធមួយគូនេះ នៅតែអាចរក្សាសម្ព័ន្ធភាពស្នេហ៍របស់ពួកគេគ្មានថ្ងៃរង្គោះរង្គើនោះឡើយ។
លើសពីនេះ ថ្មីៗនេះ Big Sarut ក៏ទើបតែបានទៅដើរលេងតាមខេត្តជាមួយប្រពន្ធរបស់លោក ដោយក្នុងនោះតារាប្រុសរូបនេះ បានបង្ហោះរូបមួយសន្លឹកកៀកកើយគ្នាធម្មតាៗ តែភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងស្វីតថា៖
យ៉ាងណាមិញ តាមរយៈរូបភាពនិងពាក្យមួយឃ្លានេះ បង្ហាញថា Big Sarut ពិតជាស្រលាញ់ប្រពន្ធខ្លាំង ទោះបីជាប្រពន្ធរបស់លោកមិនមានរាងស្គមដូចប្រពន្ធអ្នកដទៃក៏ដោយ។ ហើយក្នុងនោះ ពេលអ្នកគាំទ្រឃើញហើយ ពិតជាមានការពេញចិត្តជាមួយគូនេះគ្រប់គ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖