បរទេស៖ កំពូលតារ៉ាចម្រៀង Taylor Swift គឺជាកំពូលតារ៉ាស្រីដែលមានកេរ្ដ៍ឈ្មោះបោះសំលេងទូទាំងទ្វីបអឺរ៉ុបនិងអាសុី ដែលមានទាំងសម្ថភាពព្រមទាំងរូបសម្រស់ស្រស់ស្អាតនិងទ្រព្យសម្បត្តិជាច្រើន។ ហើយនៅពេលថ្មីៗនេះផងដែរកំពូលតារ៉ាចម្រៀង Pop ដ៏ល្បីល្បាញប្រចាំសហរដ្ឋអាមេរិកនេះក៏ទើបតែបានបញ្ចេញនូវ Album ថ្មីរបស់ខ្លួនដែលមានឈ្មោះថា "Evermore" ដែលមានចំណងជេីងថា « marjorie » ដែលជាឈ្មោះរបស់លោកយាយ Taylor Swift ផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងវីដេអូមួយបទនេះផងដែរ ក៏បានបង្ហាញអំពីសកម្មភាពពីអតីតកាលរបស់លោកយាយ Taylor ដែលគាត់បានមកកម្សាន្ត និងទស្សនាប្រាសាទដ៏ល្អឯករបស់ប្រទេសកម្ពុជាយើងផងដែរគឺប្រសាទអង្គរវត្ត។ តាមប្រភពពីគេហទំព័រ "Independent" បានចុះផ្សាយពីបទចម្រៀងរបស់ Taylor Swift ថាបទចម្រៀងមួយនេះត្រូវបានបង្កើតឡើងពិសេសពីតារាវ័យ ៣០ ឆ្នាំរូបនេះដោយផ្ទាល់ ដើម្បីឧទ្ទិសជូនដល់លោកយាយរបស់នាងគឺលោកយាយ " majorie finlay" ដែលគាត់បានទទួលអនិច្ចកម្មកាលពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០០៣ កន្លងទៅ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖