ក្រុម​​អ្នក​​វិទ្យាសាស្ដ្រ​រក​ឃើញ​ថា​ មនុស្ស​ទំនង​ជាអាចរស់នៅ​​ក្នុង​​ប្រព័ន្ធ​​ព្រះ​អាទិត្យ​​បាន​​

//s9.kh1.co/1e/1e690f206937244fb711729f6c2861c2b2cdfab1.png
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អង្គកាណាសាបានរកឃើញព្រះចន្ទ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលទំនងជាអាចទ្រទ្រង់ជីវិតបាន តាមរយៈ​​ការសិក្សា​ទៅលើទិន្នន័យដែលបានមកពីយាន កាសុីនី (Cassini) និងតេឡេស្កុបហឹប័ល (Hubble Space Telescope) ដែលធ្វើការហោះ​នៅក្នុងគន្លងតារាជុំវិញភពដែនដី

ណាសា៖ អង្គកាណាសាបានរកឃើញព្រះចន្ទ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលទំនងជាអាចទ្រទ្រង់ជីវិតបាន តាមរយៈ​​ការសិក្សាទៅលើទិន្នន័យដែលបានមកពីយាន កាសុីនី (Cassini) និងតេឡេស្កុបហឹប័ល (Hubble Space Telescope) ដែលធ្វើការហោះនៅក្នុងគន្លងតារាជុំវិញភពដែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការណាសា កំពុងតែតាមដានយ៉ាងយកចិត្ដទុកដាក់ទៅលើ​ព្រះចន្ទមួយ ដែល​មានឈ្មោះ​ថា ​Enceladus ​ដែល​ក្រុម​អ្នកវិទ្យាសាស្ដ្រ គិតថាអាចមានលក្ខខណ្ឌសម្រាប់ជីវិតបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ព្រះចន្ទ ​Enceladus ​​គឺជាព្រះចន្ទធំបំផុតក្នុងចំណោមព្រះចន្ទជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពី​ភពផែនដី​របស់​យើង។

ព្រះចន្ទ Enceladus ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា គ្របដណ្ដប់ដោយទឹកកកនៅលើផ្ទៃ​ និង​ខាងក្រោម​គឺសមុទ្រទឹករាវទៀតផង។ តាមរយៈទិន្នន័យ ដែលទទួលបានពីយានអវកាសកាស៊ីនី បានបង្ហាញថា ចំហាយ​ទឹក​នៅ​លើព្រះចន្ទ Enceladus ពោរពេញទៅដោយម៉ូលេគុល​អ៊ីដ្រូហ្សែន ហើយម៉ូលេគុល​ទាំងនេះ​ត្រូវបាន​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​អះអាងថា កើតឡើងពីប្រតិកម្មគីមីនៅក្នុងផ្ទាំងទឹកកក ដែលយើងដឹងថាគឺជាប្រតិកម្មគីមី​ស្រដៀង នឹងភពផែនដី ដែលបង្កើតជាសារធាតុអាចអំណោយផលដល់ជីវិត៕

ព្រះចន្ទEnceladus
ព្រះចន្ទEnceladus
ព្រះចន្ទEnceladus
ព្រះចន្ទEnceladus
ព្រះចន្ទEnceladus
ព្រះចន្ទEnceladus
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T