អាស៊ានគឺជាការរួមបញ្ចូលគ្នារបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ គោលបំណងរបស់អាស៊ានគឺជាការលើកស្ទួយនៃការកើនឡើងនូវសេដ្ឋកិច្ច ការរីកដុះដាលនៃសង្គម និងការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការសហការគ្នានៃពហុភាគី។ អាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ1967 ដែលមានផ្ទៃដីសរុប 4,522,518 គីឡូម៉ែត្រការ៉េ។ ចំនួនប្រជាជនរបស់ប្រទេសអាស៊ានទាំងដប់ប្រទេសមានចំនួន 651លាននាក់។ តើប្រទេសអាស៊ានទាំងដប់នោះមានប្រទេសណាខ្លះ? មានផ្ទៃដីនឹងចំនួនប្រជាជនសរុបប៉ុន្មាន? សូមតាមដានទាំងអស់គ្នា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី1 ប្រទេសសិង្ហបុរី (Singapore)
ប្រទេសសិង្ហបុរីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8 ខែសីហា ឆ្នាំ1967 មានផ្ទៃដីសុប707លានគីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 5លាន5សែននាក់ និងមានរដ្ឋធានីឈ្មោះសិង្ហបុរីដូចជាឈ្មោះប្រទេសផងដែរ។
ទី2 ប្រទេសថៃ (Thailand)
ប្រទេសថៃបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែសីហា ឆ្នាំ1967 និងមានផ្ទៃដីសរុប 513,118គីឡូម៉ែត្រការ៉េ។ ប្រទេសនេះប្រជាជនសរុប 65លាននាក់ និងមានរាជធានីឈ្មោះ បាងកក។ ប្រទេសថៃមានព្រំប្រទល់ជាប់នឹង ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសម៉ាឡេស៊ី។ ប្រទេសថៃមានព្រំប្រទល់ជាន់នឹងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី។
ទី3 ប្រទេសម៉ាឡេស៊ី (Malaysia)
ប្រទេសម៉ាឡេស៊ី បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះមានផ្ទៃដីសរុប 326,847គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនចំនួន31លាននាក់ និងមានរាជធានីឈ្នោះ កូឡាឡាំពួរ។ ប្រទេសម៉ាឡេស៊ីមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសព្រុយណេ។
ទី4 ប្រទេសហ្វីលីពីន (Philippines)
ប្រទេសហ្វីលីពីន បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះមានផ្ទៃដីសរុប 343,448គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនសរុប 103លាននាក់ និងមានរាជធានីឈ្មោះ ម៉ានីល។
ទី5 ប្រទេសឥណ្ឌូណេស៊ី (Indonesia)
ប្រទេសឥណ្ឌូនេស៊ីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះជាប្រទេសដែលធំជាងគេនៅតំបន់អាស៊ាន និងមានផ្ឌៃដីសរុប1,945,069គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 255លាននាក់ និងមានរាជធានីឈ្មោះ ចាកាតា។ ប្រទេសឥណ្ឌូណេស៊ីមានព្រំប្រទល់ជាប់នឹងប្រទេសម៉ាឡេស៊ី និងប្រទេសប៉ាពូញូហ្គីណេ។
ទី6 ប្រទេសព្រុយណេ (Brunei)
ប្រទេសព្រុយណេបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី07 ខែមករា ឆ្នាំ1984។ ប្រទេសមានផ្ទៃសរុបត្រឹមតែ5,765គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុបប្រមាណ 4សែននាក់ និងមានរាជធានីឈ្មោះ បង់ដាសេរីបេកាវ៉ាន់។ ប្រទេសព្រុយណេមានព្រំប្រទល់ជាប់ប្រទេសតែមួយប៉ុណ្ណោះគឺប្រទេសម៉ាឡេស៊ី។
ទី07 ប្រទេសវៀតណាម (Vietnam)
ប្រទេសវៀតណាមបានចូលជាសមាជិកអាស៊ាននៅផ្ងៃទី28 ខែសីហា ឆ្នាំ1995។ ប្រទេសនេះមានផ្ទៃដីសរុប 331,690គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 92លាននាក់ និងមានរាជធានីឈ្មោះ ហាណូយ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសចិន ប្រទេសឡាវ និងប្រទេសកម្ពុជា។
ទី8 ប្រទេសមីយ៉ាន់ម៉ា ឬភូមា (Myanmar)
ប្រទេសមីយ៉ាន់ម៉ាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23 ខែកក្កដា ឆ្នាំ1997។ ប្រទេសនេះមានផ្ទៃដីសរុប 676,578គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 51លាននាក់ និងមានរាជធានីឈ្មោះ ណៃពីដរ។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសបង់ក្លាដេស ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសឡាវ។
ទី9 ប្រទេសឡាវ (Laos)
ប្រទេសឡាវបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23 ខែកក្កដា ឆ្នាំ1997។ ប្រទេសនេះមានផ្ទៃដីសរុប 236,800គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនសរុប 6លាន5សែននាក់ និងមានរាជធានីឈ្មោះ វៀងចន្ទ័។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹង ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន។
ទី10 ប្រទេសកម្ពុជា (Cambodia)
ប្រទេសកម្ពុជាយើងបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី30 ខែមេសា ឆ្នាំ1999។ ប្រទេសកម្ពុជាយើងមានផ្ទៃដីសរុប181,035 គីឡូម៉ែត្រការ៉េ។ ប្រទេសយើងមានចំនួនប្រជាជនសរុប 15លាននាក់ និងមានរាជធានីឈ្មោះ ភ្នំពេញ។ ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម៕