ព្រះអាទិត្យគឺជាផ្កាយមួយក្នុងចំណោមផ្កាយរាប់លានដួងនៅក្នុងកាឡាក់សីុមីគីវ៉េ។ ហើយកាឡាក់សីុមីគីវេនេះផងដែរក៏ជាកាឡាក់ស៊ីមួយក្នុងចំណោមកាឡាក់ស៊ីរាប់លាននៅក្នុងចក្រវាទ។ បងប្អូនដឹងទេថានៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមានភពចំនួនប្រាំបីរដែលគោចរជុំវិញផ្កាយមេរបស់ពួកវា ដែលជាព្រះអាទិត្យនោះឯង។ ភពទាំងប្រាំបីមានការរង្វិលចំនួនពីរគឺការរង្វិលជុំ និងការរង្វិលខ្ញាល់។ រង្វិលខ្ញាល់គឺជាការវិលជុំវិញខ្លួនឯងដែលស្មើនឹងមួយថ្ងៃនៅលើភពនោះ។ រីឯរង្វិលជុំគឺជាការវិលជុំវិញព្រះអាទិត្យដែលស្មើនឹងមួយឆ្នាំនៅលើភពនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាភពទាំងប្រាំបីនោះមានអ្វីខ្លះ សូមតាមដានទាំងអស់គ្នា៖
១. ភពពុធ (Mercury)
ភពពុធជាភពទី១ នៃប្រព័ន្ធព្រះអាទិត្យ។ ភពពុធមានចម្ងាយ 58 លានគីឡូម៉ែត្រពីព្រះអាទិត្យ។ រង្វិលខ្ញាល់របស់ភពនេះមានរយៈពេល 58ថ្ងៃ និង 16ម៉ោងនៅលើភពផែនដី។ ហើយរង្វិលជុំមានរយៈពេលចំនួន 88ថ្ងៃនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិត 4879 គីឡូមែត្រ និងមានសីតុណ្ហភាព-173 ទៅ 427អង្សាសេ។
២. ភពសុក្រ (Venus)
ភពសុក្រជាភពទី2 នៃប្រព័ន្ធព្រះអាទិត្យ។ ភពសុក្រមានចម្ងាយជាង 108លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ភពសុក្រមានរង្វិលខ្ញាល់រយៈពេល 243 ថ្ងៃនៅលើភពផែនដី។ ហើយរង្វិលជុំនៃភពនេះមានរយៈពេល 224 ថ្ងៃនិង 17 ម៉ោងនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិត12104 គីឡូម៉ែត្រ និងមានសីតុណ្ហភាពជាមធ្យម 464 អង្សាសេ។ ភពនេះត្រូវបានគេចាត់ទុកថាជាប្អូនស្រីរបស់ភពផែនដីដោយសារមានទំហំប្រហាក់ប្រហែលនឹងភពផែនដី។
៣. ភពផែនដី (Earth)
ផែនដីរបស់យើងជាភពទី3 នៃប្រព័ន្ធព្រះអាទិត្យ។ ផែនដីមានចម្ងាយជិត 150លានគីឡូម៉ែត្រ។ ផែនដីមានរង្វិលខ្ញាល់ចំនួន24ម៉ោង ហើយរង្វិលជុំជុំវិញព្រះអាទិត្យមានរយៈពេល 365ថ្ងៃនិង6 ម៉ោង។ ផែនដីរបស់យើងមានអង្កត់ផ្ចិត 12756គីឡូម៉ែត្រ និងមានសីតុណ្ហភាព-13 ដល់ 37អង្សាសេ។ ផែនដីគឺជាភពតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានអំណោយផលដល់ជីវិតកកើតឡើង។ ផែនដីរបស់យើងមានភពរណបឬហៅថាព្រះចន្ទចំនួន1 គោចរជុំវិញ។
៤. ភពអង្គារ (Mars)
ភពអង្គារគឺជាភពទី4នៃប្រព័ន្ធព្រះអាទិត្យ។ ភពអង្គារមានចម្ងាយជាង227លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ភពនេះមានរង្វិលខ្ញាល់រយៈពេល24ម៉ោងនិង37នាទីនៅលើភពផែនដី រីឯរង្វិលជុំ វិញមានរយៈពេល1ឆ្នាំនិង 322 ថ្ងៃនៃភពផែន ដី។ ភពនេះមានអង្កត់ផ្ចិត 6794 គីឡូម៉ែត្រ និងមានសីតុណ្ហភាព-123 ទៅ37អង្សាសេ។ ភពអង្គារមានព្រះចន្ទចំនួនពីរគោចរជុំវិញវាផងដែរ។
៥. ភពព្រហស្បតិ៍ (Jupiter)
ភពព្រហស្បត្តិគឺជាភពទ5 នៃប្រព័ន្ធព្រះអាទិត្យ និងជាភពឧស្ម័នយក្សធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ ភពនេះមានចម្ងាយជាង778គីឡូម៉ែត្រពីព្រះអាទិត្យ។ រង្វិលខ្ញាល់របស់ភពនេះមានរតៈពេល9ម៉ោងនិង56នាទី ហើយរង្វិលជុំមានរយៈពេល11ឆ្នាំ និង313ថ្ងៃនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិតចំនួន142984គីឡូម៉ែត្រ និងមានសីតុណ្ហភាព-153អង្សារសេ។ ភពព្រហស្បត្តិមានព្រះចន្ទចំនួន79គោចរជុំវិញ។
៦. ភពសៅរ៍ (Saturn)
ភពសៅរ៍គឺជាភពទី៦នៃប្រព័ន្ធព្រះអាទិត្យ។ ភពនៃល្បីល្បាញខ្លាំង និងស្រស់ស្អាតដោយសារវាមានខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតនៅជុំវិញ។ ខ្សែក្រវ៉ាត់ព័ទ្ធជុំវិញភពសៅរ៍នៅះគឺធូលីនិងបណ្តុំទឹកកករាប់លានបំណែក ប៉ុន្តែមានកម្រាស់ប្រហែល100ម៉ែត្រប៉ុណ្ណោះ។ ភពសៅរ៍មានចម្ងាយ1.៤ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ភពនេះមានរង្វិលខ្ញាល់ស្មើនឹង10ម៉ោងនិង39នាទីនៅលើភពផែនដី ហើយរង្វិលជុំមានរយៈពេល29ឆ្នាំនិង155ថ្ងៃ។ ភពសៅរ៍មានអង្កត៉ផ្ចិត120536គីឡូម៉ែត្រ និងមានសីតុណ្ហភាព-185អង្សាសេ។ ភពសៅរ៍មានព្រះចន្ទចំនួន82គោចរជុំវិញ។
៧. ភពអ៊ុយរ៉ានុស (Uranus)
ភពអ៊ុយរ៉ានុសជាភពទី7 នៃប្រព័ន្ធព្រះអាទិត្យហើយក៏ភពលក្ខណៈជាឧស្ម័ន។ ភពនេះមានចម្ងាយ 2.9 ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ រង្វិលខ្ញាល់របស់ភពនេះមានរយៈពេល17ម៉ោងនិង14នាទី ហើយរង្វិកជុំមានរយៈពេល 83ឆ្នាំ និង 274 ថ្ងៃនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិតចំនួន51118គីឡូម៉ែត្រ និងមានសីតុណ្ហភាព -214អង្សាសេ។ ភពអ៊ុយរ៉ាណុសមានព្រចន្ទចំនួន 27គោចរជំវិញ។
៨. ភពណិបទូន (Neptune)
ភពណិបទូនជាភពទី8នៃប្រព័ន្ធព្រះអាទិត្យ ហើយក៏ជាភពលក្ខណៈជាភពឧស្ម័នស្រដៀងនឹងភពអ៊ុយរ៉ានុសដែរ។ ភពនេះមានចម្ងាយ 4.5 ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ រង្វិលខ្ញាល់របស់ភពនេះមានរយៈពេល 16ម៉ោង និង7នាទីនៅលើផែនដី ហើយរង្វិលជុំមានរយៈពេល163ឆ្នាំនិង265ថ្ងៃនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិត 49528 គីឡូម៉ែត្រ និងមានសីតុណ្ហភាពជាមធ្យម-225អង្សាសេ។ ភពនេះមានព្រចន្ទចំនួន14 គោចរជុំវិញ។
កាលពីមុន 2006 ព្លុយតូ (Pluto) ត្រូវបានគេចាត់ទុកជាភពទី9នៃប្រព័ន្ធព្រះទិត្យ ប៉ុន្តែនៅឆ្នាំ 2006 ភពនេះត្រូវបានធ្លាក់តំណែងពីភពផ្លូវការមកជាភពបម្រុងវិញ (dwarf planet) ដោយសារតែវាមិនត្រូវតាមលក្ខណ៍ជាភពចំនួនមួយលក្ខណ៍។ ព្លុយតូមានចម្ងាយ5.9ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ភពនេះមានរង្វិលខ្ញាល់រយៈពេល6ម៉ោងនិង 9នាទីនៅលើផែនដី ហើយរង្វិលជុំមានរយៈពេល 248 ឆ្នាំនៅលើភពផែនដី។ ភពនេះមានអង្កត់ផ្ចិត 2390 គីឡូម៉ែត្រនិងមានសីតុណ្ហភាព-236 អង្សាសេ។ ទោះបីជាវាជាភពមានទំហំតូច ក៏វាមានព្រះចន្ទចំនួនប្រាំគោចរជុំវិញវាផងដែរ៕