ភ្នំពេញ៖ ស្ថាប័ន Miss Grand Cambodia បានប្រារព្ធវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand Cambodia កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ2020 នៅឯមណ្ឌលព្រីមាសែនសុខ ដែលពេលនោះដែរកញ្ញា សេង រដ្ឋា បានក្លាយជាអ្នកគ្រងមកុដដ៏ស្រស់ស្អាតនៅថ្ងៃនោះផងដែរ។ កញ្ញា សេង រដ្ឋា នឹងតំណាងឱ្យកម្ពុជាចូលរួចប្រកួតសម្រស់នៅក្នុងកម្មវិធី Miss Grand International សម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២១ ខាងមុខដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបវេកញ្ញាឯកដែលតំណាងឱ្យខេត្តកំពង់ធំរូបនេះ មានអាយុ២០ឆ្នាំ (ពេលប្រកួត) មានកម្ពស់១៧៣សង់ទីម៉ែត្រ និងជានិស្សិតឆ្នាំទី២ ជំនាញផ្នែកគណេយ្យផងដែរ។ កញ្ញា សេង រដ្ឋា ពិតជាមានភាពសប្បាយរីករាយណាស់ដែលមានក្លាយជាគ្រួសាររបស់ Miss Grand Cambodia។ ម្យ៉ាងវិញទៀត កញ្ញាក៏នឹងកំពុងត្រៀមខ្លួនរួចរាល់ក្នុងការតំណាងឱ្យកម្ពុជាចូលរួមប្រកួតជាលក្ចណៈអន្តរជាតិ។
ចង់ដឹងថាកញ្ញា សេង រដ្ឋា មានសម្រស់ស្រស់ស្អាតយ៉ាងណាក្រោយគ្រងមកុដ សូមទៅទស្សនារូបភាពខាងក្រោម៖