កាន់តែធំ ល្អហួស រឹតតែស្អាត មុខមាត់កាន់តែដូច យ៉ាយ៉ា មើលរូបនេះបានដឹង

//s9.kh1.co/db/dbf34a8883db368273fe64ee96dcf9739b0d1dbb.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ប៉ុន្មានឆ្នាំមកនេះ ក្មេងស្រី ល្អហួស កាន់តែធំធាត់ជាងមុន ចំណែករូបសម្ផស្សក៏កាន់តែស្រស់ស្អាតប្លែកជាងមុន ជាពិសេស នាងត្រូវបានមហាជនប្រៀបប្រដូចមុខនាងដូចទៅនឹងតារាថៃ Yaya Urassaya ផងដែរ។

ភ្នំពេញ៖ ពិតណាស់ ប៉ុន្មានឆ្នាំមកនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចាប់អារម្មណ៍លើមុខមាត់មាត់ក្មេងស្រីម្នាក់មានឈ្មោះ ល្អហួស ដែលនាងត្រូវគ្នាស្គាល់យ៉ាងច្បាស់ថាជាកូនស្រីបង្កើតអ្នកនាង ចោម ច័ន្ទ និងជាក្មួយស្រីកញ្ញា ដេននី ក្វាន់ផងដែរ។​ យ៉ាងណាមិញ បើទោះបី ក្មេងស្រីរូបនេះ​មានអាយុតិច តែគេសង្កេតឃើញរូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ ហើយមុខមាត់ឃ្យូតខ្លាំង មិនថាភ្នែក ច្រមុះ មាត់នោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ក្រៅពីមានរូបសម្រស់ស្រស់សោភា ហើយកុមារីរូបនេះក៏មានទេពកោសល្យសិល្បៈថែមទៀតផង ដោយនាងអាចរាំរបាំបុរាណ ចេះច្រៀងរាំយ៉ាងក្រមិចក្រមើម ជាពិសេសក្មេងស្រីរូបនេះ ក៏អាចសម្ដែងបានយ៉ាងល្អទៀតផង។ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ល្អហួស កាន់តែមានវ័យធំជិតពេញក្រមុំ ហើយស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ 

ម្យ៉ាងវិញទៀត នាងត្រូវបានមហាជនលាន់មាត់សរសើរពីរូបសម្រស់ស្ទើរតែគ្រប់ពេល ដែលនាងតុបតែងខ្លួនម្ដងៗ តែអ្វីដែលធ្វើឲ្យអ្នកនាងបណ្ដាញសង្គមចាប់អារម្មណ៍សារជាថ្មីនោះ រូបភាពមួយសន្លឹកដែលកាត់តភ្ជាប់មុខមួយចំហៀងរបស់កុមារី ល្អហួស ដាក់អមនឹងមុខតារាសម្ដែងស្រីថៃល្បីឈ្មោះ Yaya Urassaya នោះ មើលទៅពិតជាដូចគ្នាសឹងតែមួយរយភាគរយដូចមុខតែមួយទៅហើយ។ 

ក្នុងនោះដែរ បន្ទាប់ពីពូបង្កើតក្មេងស្រីរូបនេះ បង្ហោះរូបក្មួយស្រីខ្លួនរួច ក៏មានមហាជនជាច្រើន បានសរសើរពីសម្រស់កុមារីរូបនេះគ្រប់គ្នា ដោយមិននឹងស្មានថា នាងកាន់តែមានវ័យធំជាងមុន តែមុខមាត់នៅតែដូចតារាស្រីថៃរូបនេះដដែលយ៉ាងដូច្នេះសោះ៕

សូមទស្សនារូបភាពខាងក្រោម៖​

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
Yaya Urassaya និងល្អហួស
Yaya Urassaya និងល្អហួស
មុខមួយចំហៀងរបស់Yaya Urassaya និងមុខមួយចំហៀងរបស់ ល្អហួស
មុខមួយចំហៀងរបស់Yaya Urassaya និងមុខមួយចំហៀងរបស់ ល្អហួស
ល្អហួស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T