ភ្នំពេញ៖ ការជ្រើសរើសគ្រឿងសំណង់យកមកសាងសង់អគារ ឬលំនៅដ្ឋានពិតជាសំខាន់ខ្លាំង និងត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុត។ គ្រឿងសំណង់ល្អៗ គួបផ្សំនឹងរបៀបសាងសង់មានស្តង់ដារជាគ្រឹះចម្បង ជួយឲ្យសំណង់អគារមានគុណភាពរឹងមាំជាប់ធន់បានយូរអង្វែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មានគម្រោងសំណង់ និងអគារធំៗ ល្បីៗ មិនតិចទេដែលកម្ពុជា បានជ្រើសប្រើប្រាស់ស៊ីម៉ងត៍ផលិតក្នុងស្រុក គឺ ស៊ីម៉ងត៍ ខេ ស៊ីមេន ដែលគ្រប់គ្នាមិនធ្លាប់បានដឹងមានដូចជា៖
១. បុរី ប៉េងហួត ៖ ជាមួយបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរី និងឈានមុខគេលើការសាងសង់សំណង់ និងលំនៅដ្ឋាននៅកម្ពុជា បុរីប៉េងហួត បានជ្រើសរើសយកស៊ីម៉ង់ត៍ ខេ ស៊ីមេន មកប្រើប្រាស់ស្ទើរគ្រប់គម្រោងបុរីរបស់ខ្លួន ។ បុរី ប៉េងហួត មានច្រើនទីតាំងនៅតំបន់ធំៗ ដូចជា ទួលគោក បឹងស្នោរ សែនសុខ លើផ្លូវឯកឧត្តម ជាសុផារ៉ា ស្ទឹងមានជ័យ ផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ៦។
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=387,q=100/7e/7eafde8b000f974198429b3623e980540de5ca21.jpg)
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=488,q=100/31/31b9e821092163853c50ccf0a8ae40c2a4541c74.jpg)
២ បុរី អ័រគីដេវីឡា ៖ អស់រយៈពេលជិត ១០ឆ្នាំ លើវិស័យអចលនទ្រព្យ បុរីអ័រគីដេ វីឡាបានកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍន៍ខ្លួន ពីមួយគម្រោងទៅមួយគម្រោងទៀតប្រកបដោយជោគជ័យ និងជាលំនៅដ្ឋានទំនើបនៅកម្ពុជា ជាច្រើនទីតាំង ដូចជា នៅលើតាមបណ្តោយផ្លូវ ២០០៤ និង ផ្លូវជាតិលេខ ៦A និង តំបន់ចំការដូង។
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=407,q=100/f3/f3abc36851d2277544d3242486626c3e525204a5.jpg)
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=434,q=100/1c/1cb6fccc624acb197261fc414500c1f98681e508.jpg)
៣. បុរីភ្នំពេញថ្មី ៖ ជាគម្រោងបុរីដែលរីកដុះដាលមិនចាញ់បុរីផ្សេងៗឡើយនៅភ្នំពេញ ដែលល្បីលើគុណភាព ភាពរឹងមាំ និងប្រជុំដោយម៉ូដផ្ទះស្អាតៗ តាំងពី ឆ្នាំ ២០១១ មកម្ល៉េះ។ បច្ចុប្បន្នបុរីភ្នំពេញថ្មី មានទីតាំងនៅតំបន់ធំៗជាច្រើន ដូចជា៖ ផ្លូវ ២០០៤ សែនសុខ លើផ្លូវ ឯកឧត្តម ជាសុផារ៉ា និង ទឹកថ្លា។
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=366,q=100/5c/5ce3c4e0aaa4c9a1b7f0d2cea4c55a9b1daee4b8.jpg)
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=366,q=100/9e/9e70d8426a6e622379a0b149f393f0039ed933e7.jpg)
៤. អគារវឌ្ឍនៈ (Vattanac Capital) ៖ ជាអគារកម្ពស់ ៣៩ជាន់ ដ៏ទំនើបឈរនៅកណ្ដាលទីក្រុង អាចមើលឃើញទិដ្ឋាទីក្រុងទាំងមូល ដែលក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ៥ អន្តរជាតិ Rosewood ហាងប្រេនអន្តរជាតិប្រណីតធំៗ ធនាគារវឌ្ឍនៈ ការិយាល័យ និង ភោជនីយដ្ឋាន ល្បីៗជាច្រើនទៀតផងដែរ។
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=758,q=100/b6/b6a0950614ee3e690a71a98a431e983df0874363.jpg)
៥. ស្ពានអ្នកលឿង ៖ ជាស្ពាន High Way ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ពីខេត្តកណ្ដាល ទៅខេត្តព្រៃវែងឆ្ពោះទៅខេត្តស្វាយរៀង និងជាស្ពានដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៥។ សាងសង់ឡើងដោយប្រើ ស៊ីម៉ងត៍ ខេស៊ីមេន មកទល់បច្ចុប្បន្ននេះ ស្ពានអ្នកលឿង ត្រូវបានទទួលស្គាល់លើគុណភាព និងសម្រស់ ថានៅដដែលដូចកាលទើបសង់រួចអីចឹង។
![សំណង់ដែលសាងសង់ដោយស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=434,q=100/a7/a7a1876131b537b3dc471262d1b5b972290fa7a8.jpg)
កំពុងមានគម្រោងសាងសង់លំនៅដ្ឋាន ឬអគារពាណិជ្ជកម្ម ស៊ីម៉ង់ត៍ ខេ ស៊ីមេន ជាជម្រើសដ៏ល្អបំផុត ដែលចែកចេញជា ៣ ប្រភេទស្របតាមតម្រូវការប្រើប្រាស់ ដូចជា ៖
១. ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)៖ ឯកទេសសម្រាប់ការងារបេតុង ចាក់គ្រឹះ គ្រឿងបង្គុំ ដែលម៉ូលីគុលក្នុងសាច់ស៊ីម៉ងត៍ផ្សារជាប់គ្នាខ្លាំង ហើយសាច់បេតុងប្លង់សេ និង សរសរគ្រឹះជាប់មាំល្អ និង គង់វង្សយូរអង្វែង។
![ស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=650,q=100/1d/1d10c42e54286e4e13970ca5611d1a7e8404b644.jpg)
២. ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)៖ ប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ដែលសាច់ស៊ីម៉ងត៍ឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ ធ្វើឲ្យការងារបូកឲ្យកាន់តែរលូន ស្មើស្អាត និងគ្មានស្នាមប្រេះ ១០០% ហើយរហ័ស ចំណេញទាំងពេលវេលា និងកម្លាំង។
![ស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=650,q=100/13/13f05d48044c8da4dcd337ca399bccf795f417f1.jpg)
៣. ស៊ីម៉ងត៍បូក ខេ ស៊ុបពែរ (K-SUPER) ៖ ស៊ីម៉ងត៍ ខេ ស៊ុបពែរ ប្រើប្រាស់បានទៅលើការងារច្រើនយ៉ាងដូចជា ការងារបូក ការងារចាក់សាប ការងាររៀបឥដ្ឋ និងគ្រឿងបង្គុំស្រាលៗ មានភាពជាប់ធន់ ងាយស្រួលប្រើប្រាស់ ចំណេញបានច្រើន។ ប្រើស៊ីម៉ងត៍ ខេ ស៊ុបពែរ រូបមន្តពិសេស ចំណេញ ២៥% ដោយបរិមាណស៊ីម៉ងត៍មួយបាវទម្ងន់ ៤០គីឡូក្រាម ទទួលបានទិន្នផលការងារស្មើនឹងស៊ីម៉ងត៍ទម្ងន់ ៥០គីឡូក្រាម។
![ស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=650,q=100/0b/0b99b13a3b9fd7235c6adeb696d05c55f0ebd17a.jpg)
ស៊ីម៉ងត៍ ខេ ស៊ីមេន ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ ចេញពីរោងចក្រខ្មែរនៅ ខេត្តកំពត ដែលត្រូវបានទទួលស្គាល់លើគុណភាព ជឿទុកចិត្តជាយូរឆ្នាំមកហើយ ឯតម្លៃក៏សមរម្យស្របតាមជីវភាពរបស់បងប្អូនខ្មែរភាគច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុក[K Cement Cambodia] (https://www.facebook.com/kcementcambodia)។
![ស៊ីម៉ងត៍ ខេ ស៊ីមេន](https://s9.kh1.co/__image/w=650,h=650,q=100/d5/d5073cd6d6578be8b2879c852c1b876187315a79.jpg)