ភ្នំពេញ៖ ដូចដែល អ្នកទាំងអស់គ្នា បានដឹងរួចមកហើយថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលត្រូវជាឆ្នាំឆ្លូវ នឹងត្រូវ ឈានចូលមកដល់ នៅក្នុងរយៈពេលដ៏ខ្លី នាពេលខាងមុខនេះ ដែលទេវតាឆ្នាំឆ្លូវ មានព្រះនាមថា ព្រះនាងមណ្ឌាទេវី ដែលត្រូវជាជាបុត្រីទី៤ នៃកបិលមហាព្រហ្ម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែល ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ កាន់តែខិតឈានចូលមកដល់ នៅមកដល់ប៉ុន្មានថ្ងៃទៀតផងនោះ គេក៏សង្កេតឃើញថា មានតារាស្រីខ្មែរចំនួន៣រូប បានធ្វើការតុបតែងខ្លួន គ្រងឈុតតំណាង ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលជាព្រះនាងមណ្ឌាទេវី ប្លែកៗមួយបែបៗម្នាក់។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ សម្រស់របស់តារាស្រី ទាំង៣រូបនេះ គឺពិតជាមាន ភាពស្រស់ស្អាតលេចធ្លោខ្លាំង ជាមួយគ្រឿងរណ្តាប់ ទ្រង់គ្រឿងតុបតែងកាយ ដែលមើលទៅ គឺពិតជាសាកសម ជានារីខ្មែរជាខ្លាំង។
យ៉ាងណាមិញ បន្ទាប់ពីរូបភាព ជាច្រើនសន្លឹក របស់តារាស្រីទាំងនោះ បានបង្ហាញ នៅលើបណ្តាញសង្គមហើយនោះ គេក៏ឃើញថា តារាស្រីទាំងនោះ គឺពិតជាទទួលបាន ការកោតសរសើរជាច្រើន ពីសំណាក់អ្នកនិយមលេង បណ្តាញសង្គម ពីសម្រស់ដ៏ស្រស់ស្អាត នៅក្នុងឈុតសម្លៀកបំពាក់តំណាង ជាព្រះនាងមណ្ឌាទេវី នេះផងដែរ៕
តារាស្រីទាំងនេះ ពិតជាមានភាពស្រស់ជាខ្លាំង ពេលគ្រោងឈុតជាព្រះនាងមណ្ឌាទេវី៖
១. ដួង ម៉ានិច



២. សេង រដ្ឋា



៣. ពេជ្រ សូលីកា


